ព័ត៌មានជាតិ
ស្រុកខ្សាច់កណ្ដាលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល១០០%ហើយ
ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សេងៗ ហើយបានងាកមកការប្រើប្រាស់បង្គន់អនាម័យវិញបាន ១០០% ហើយ។ នេះបើតាមលោកបញ្ជាក់ឲ្យដឹងរបស់លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។
នៅក្នុងឱកាសចុះពិនិត្យមើលផ្ទាល់ រួមនឹងការវាយតម្លៃ ស្ដីពីការបញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាល(ODF) ថ្នាក់ស្រុក ក្នុងស្រុកខ្សាច់កណ្ដាលកាលពីថ្ងៃទី២១ ខែមករា លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្រុកខ្សាច់កណ្ដាលទទួលបាន ODF ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍនិ៍ជនបទ ដោយប្រជាពលរដ្ឋ មានការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សេងៗ ងាកមកការប្រើប្រាស់បង្គន់អនាម័យវិញបាន១០០% ហើយ។
លោកអភិបាលរង បានបន្តថា គ្រប់ក្រុមគ្រួសារទាំងអស់បានទុកដាក់លាមកកុមារទៅក្នុងបង្គន់អនាម័យខ្លួនឯង ឫបង្គន់អនាម័យរួម ហើយសហគមន៍របស់ស្រុកបានផ្ដួចផ្ដើម និងពង្រឹងការអនុវត្តសកម្មភាពទាំងផ្លូវការឫមិនផ្លូវការក្នុងការទប់ស្កាត់ ទៅនឹងការបន្ទោបង់ពាសវាលពាសកាលផងដែរ។ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងមន្រី្តរដ្ឋបាល ទាំងរដ្ឋបាលភូមិ-ឃុំ ត្រូវតែបន្តសកម្មភាពបំផុស និងពិនិត្យមើលបន្ថែមទៀត លើបញ្ហាប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះលើទឹក និងប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ ត្រូវរកដៃគូ ឬរកជំនួយពីអង្គការនានា ដើម្បីចូលរួមសហការណ៍កសាងបង្គន់ជូនពួកគាត់ ដើម្បីកាត់បន្ថយការបន្ទារបង់ពាសវាលពាសកាលបានកាន់តែល្អប្រសើរបន្ថែមទៀត។
ចំណែក លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងដែរថា ស្រុកខ្សាច់កណ្ដាល បានទទួលការសម្រេចបាននូវការបញ្ឈប់ ការបន្ទាបង់ពាសវាលពាសកាល ODF ១០០% មានចំនួន ៩៣ ភូមិ ស្មើនឹង ៣០,២៤១ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន២៩,៥៤២ខ្នងផ្ទះ នឹងបានប្រើប្រាស់រួមគ្នាចំនួន៦១១ សរុប ៣០,១៥៣។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកម្មវិធីODF ការប្រើប្រាស់បង្គន់អនាម័យ ក្នុងខេត្តកណ្ដាល មានស្រុកចំនួន ៧ហើយដែលអនុវត្តកម្មវិធីនេះបានជោគជ័យ នៅសល់ក្រុង-ស្រុកចំនួន ៤ទៀតប៉ុណ្ណោះដែលត្រៀមនឹងបញ្ចប់ កម្មវិធីODFនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ