Connect with us

ព័ត៌មានជាតិ

ព្រះ​សង្ឃ​និង​សប្បុរសជន នាំ​យក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​ជាង​៣០០​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស

បានផុស

នៅ

​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​ជាង​៣០០​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ខេត្ដ​សៀមរាប បាន​ទទួល​អំណោយ​ពី​ព្រះសង្ឃ និង​សប្បុរសជន​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​តុលា ​ឆ្នាំ​២០២០​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​តេជគុណ ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប និង​ជា​ព្រះ​ចៅអធិការ​វត្ដ​ពោធិ​វង្ស ក្រុង​សៀមរាប ព្រះអង្គ​មា​ន​សង្ឃដីកា​ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ព្រះសង្ឃ​និង​សប្បុរសជន បាន​ពាំនាំ​យក​អំណោយ​និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ប្រជាពលរដ្ឋ​ទី​ទាល់​ក្រ​ចំនួន​៣១២​គ្រួសារ និង​ដល់​ប្រជា​ការពារព្រម​សមត្ថកិច្ច​ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ក្នុង​អំឡុង​ពេល​ដែល​ពួកគាត់​កំពុង​ជួប​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ​។

​ព្រះ​អង្គ​បាន​បន្ដ​ថា ​អំណោយ​នេះ​មិន​ច្រើន​ណាស់ណា​នោះ​ទេ ប៉ុន្ដែ​អាច​ដោះ​ស្រាយ​បាន​មួយ​គ្រាៗ​ដែរ ព្រោះ​នៅ​ពេល​នេះ​ប្រទេស​កម្ពុជា​ ក៏​ជួប​គ្រោះ​ទឹកជំនន់ និង​មាន​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩​ផង​ដែរ​។ ​អំណោយ​ទាំងនេះ ជា​ទឹក​ចិ​ត្ដ​ជ្រះថ្លា​ពី​ព្រះសង្ឃ និង​សប្បុរសជន​នៅ​ក្នុង​ស្រុក ដែល​ជា​វប្បធម៌​ចែករំលែក ខ្មែរ​ជួយ​ខ្មែរ​។ ​ជាង​នោះ​ទៅទៀត​ការ​ផ្ដល់​អំណោយ​នេះ ក៏​អាច​ជួយ​ដោះ​បន្ទុក​ពី​រាជរដ្ឋាភិបាល​ ដែល​កំពុង​ខ្វះខាត​ថវិកា​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ផង​ដែរ​។ ​អំណោយ​ដែល​ផ្ដល់​ពី​សប្បុរសជន​និង​ព្រះសង្ឃ​នេះ រួមមាន​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អាវ​ភ្លៀង ថវិកា​និង​សម្ភារ​ជាច្រើន​ទៀត។ ​​ព្រះអង្គ​បាន​បាន​បន្ដ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នេះ មិនមែន​មានតែ​ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស​នោះ​ទេ គឺ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត ហើយ​ព្រះអង្គ​ក៏​ត្រូវ​ទៅ​ចែក​ជូន​ពួកគាត់​បន្ថែម​ទៀត​ដែរ​។​

ព្រះអង្គ​បន្ថែម​ថា រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​នោះ​ឡើយ ព្រោះថា ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ គឺជា​ទុក​លំបាក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ សំណូមពរ​ដល់​សប្បុរសជន ក្រុមហ៊ុន​នានា សូម​បន្ត​នូវ​ប្រពៃណី​ចែករំលែក​នេះ ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត នៅ​តំបន់​ផ្សេងៗ​ទៀត ក្នុង​អំឡុង​ពេលនេះ​អំឡុង​ជំងឺ​កូ​វីដ​១៩ និង​ប្រជាពលរដ្ឋ​ដែល ដែល​រង​ផល​ប៉ះពាល់ ក្នុង​ពេល​មាន​ជំនន់​ទឹកភ្លៀង​នេះ​។ ​ព្រះអង្គ​ក៏បាន​អំពាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់ និង​ប្រយុទ្ធ​ជំងឺឆ្លង​កូ​វីដ​១៩​ផង​ដែរ​៕

អត្ថបទ៖ ​គឿន​វេត

សូមចុចអាន៖ ​អាជ្ញាធរ​បន្ត​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ​និង​ស្ពាន​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​មូលដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម