Connect with us

ព័ត៌មានជាតិ

ប្រធានសមាគម៖ វេទិកាទេសចរណ៍អាស៊ាន ជួយជំរុញទេសចរអន្តរជាតិ​ឲ្យចូលមកកម្ពុជា

បានផុស

នៅ

ថ្លែងប្រាប់កម្ពុជាថ្មីទាក់ទងទៅនិងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទើបតែបញ្ចប់ទៅថ្មីៗនេះ ជាសារមួយជំរុញទេសចរអន្តរជាតិឲ្យចូលមកកម្ពុជាបន្ថែមទៀត ខណៈដែលកម្ពុជាកំពុងតែបើកទូលំទូលាយទទួលភ្ញៀវទេសចរវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ជុំវិញការរៀបចំកម្មវិធីវេទិកាទេសចរណ៍អាស៊ានលើកទី៤០រយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យកម្ពុជាយើងមានឱកាសនៅក្នុងការបង្ហាញនូវផលិតផលទេសចរណ៍ ហើយក៏បានផ្ដល់ឲ្យមានកិច្ចសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំអាស៊ានផងដែរ។ ជាពិសេសកិច្ចសន្ទនារវាងរដ្ឋ និងរដ្ឋឯកជននិងឯកជន ក្រោយពីខកខានរយៈពេលប្រមាណ២ឆ្នាំមក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រី ឆាយ ស៊ីវលីន បានអះអាងដែរថា វេទិកាទេសចរណ៍អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពិធីនេះ ក៏បានចូលរួមផ្សព្វផ្សាយពីទេសចរណ៍របស់កម្ពុជាផងដែរ។ តាមរយៈវេទិកានេះ លោកស្រីអះអាងថា ក៏នឹងធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិបានមើលឃើញថា កម្ពុជាគ្រប់គ្រងការរីករាលដាលជំងឺ covid-19 បានល្អ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ថា ទោះបីជាការកើនឡើង នៃភ្ញៀវទេចរមិនលឿនក្តី ប៉ុន្តែវាបានកើនឡើងជាលំដាប់ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពផលិតផល។

គួររំលឹកថា វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ នៅក្នុងវេទិកានោះ ប្រទេសសមាជិកអាស៊ាន បានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ខណៈកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាព។

ដោយឡែកអាជីវករលើវិស័យទេសចរណ៍ ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចូលតាំងបង្ហាញនូវសេវាកម្មរបស់ខ្លួនផងដែរ ហើយក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍អាស៊ាន បានស្វាគមន៍ចំពោះការរៀបចំពិព័រណ៍នេះ ហើយមានក្តីរំពឹងថា តាមរយៈពិព័រណ៍នេះ នឹងរួមចំណែកឱ្យវិស័យទេសចរណ៍នៅកម្ពុជា ដែលបានជួបការលំបាកដោយសារជំងឺកូវីដ១៩ រយៈពេលពីរឆ្នាំមកហើយនោះមានភាពល្អប្រសើរឡើងវិញ។

ចំណែកលោកស្រី ឆាយ ស៊ីវលីន ក៏បាននាំសមាជិក សមាគមរបស់ខ្លួនប្រមាណ៣០ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះផងដែរ ហើយក្រុមហ៊ុនដែលបានចូលរួមនោះ មានដូចជា អ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់សេវាទេសចរណ៍ជាដើម៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៨ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣០ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម