Connect with us

ព័ត៌មានជាតិ

អ្វីខ្លះ​ជា​លទ្ធផល នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​មួយអាទិត្យ?

បានផុស

នៅ

ក្នុងអំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា នៅ​ខេត្ត​ព្រះសីហនុ “​តារា​រះ ទិសនិរតី​” នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍​កម្ពុជា​បានរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ក្នុង​ទំហំ​តូច​ល្មម ដែល​អាច​គ្រប់គ្រង​បាន និង​ស្របតាម​បរិបទ​កូ​វឺ​ដ​-១៨ បច្ចុប្បន្ន​នៅ​កម្ពុជា តាម​ទម្រង់​ផ្ទាល់។

បើតាម​ក្រសួង​ទេសចរ​ណ៏ កិច្ចប្រជុំ​នេះ ធ្វើឡើង​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន មួយចំនួន​មានដូចជា​៖ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO), សមាគមន៍​ទេសចរណ៍​អាស៊ាន (ASEANTA) និង​សមាគមន៍​ទីភ្នាក់ងារ​ធ្វើដំណើរ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក (PATA)​។ រីឯ​ដៃគូ​អាស៊ាន​មួយចំនួនច្រើន​ទៀត ដូចជា​ប្រទេស បូក​ប៊ី ឥណ្ឌា រុស្ស៊ី ស្ថាប័ន​ទេសចរណ៍​ដៃគូ​អាស៊ាន និង​ផ្នែក​ឯកជន បាន​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​។ កិច្ចប្រជុំ មានការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​ផ្ទាល់ និង​អន​ឡាញ ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន និង​តំណាង​អង្គទូត​នានា នៃ​បណ្តា​ប្រទេស​អាស៊ាន​ប្រចាំ​កម្ពុជា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល​ដែល​បង្ហាញ​ដោយ​ក្រសួង​ទេសចរ​ណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​គាំទ្រ និង​ទទួល​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សនាប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ពិភាក្សា​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ដោយ​ត្រូវ​ជំរុញ​បើក​ទេសចរណ៍​ផ្ទៃក្នុង​របស់ខ្លួន (Intra-ASEAN Travel) ឲ្យ​បាន​ឆាប់​ចំពោះមុខ តាមរយៈ​ការគិត​គួររៀបចំ​អនុវត្ត​ច្រករបៀង នៃ​ការធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន (ASEAN Travel Corridor), ការគិតគូរ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​រួម​ទទួលស្គាល់​ការចាក់​វ៉ាក់សាំង ដូចជា​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង តាម​ប្រ​ព័​ន្ឋ​ឌីជីថល (Digital Vaccination Certificate) ជាដើម​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ឯកភាព​ជំរុញ​អនុវត្ត​ផែនការ និង​គោលការណ៍​ដែល​បានអនុម័ត​មានដូចជា ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី​វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន ស្របតាម​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​ចីរភាព​, បរិ​យាប​ន្ន និង​ភាព​ធន់​កាន់តែ​ប្រសើរ​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ឯកភាពគ្នា​ប្រកាស​ចេញពី​ខេត្ត​ព្រះសីហនុ​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ក្រោម​បរិបទ​កូ​វីដ​១៩ ទាំង​ទេសចរ​ណ៏​ផ្ទៃក្នុង​អាស៊ាន និង​ទេសចរ​ណ៏​អន្តរជាតិ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ឯកភាព និង​អនុម័ត​លើ​ឯកសារ​ស្នើឡើង​ដោយ​ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTOs) មានដូចជា​៖ ទី​១, ស្ដង់ដា​ទីតាំង​ម៉ា​យ​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍​ពិសេស និង​ការទទួលស្គាល់ ទី​២, និម្មិត​សញ្ញា​ទេសចរណ៍​អាស៊ាន​ថ្មី និង​គោលការណ៍​ណែនាំ​ស្តីពី​និម្មិត​សញ្ញា​។ ទី​៣, បច្ចុប្បន្នភាព​ស្តង់ដា​សមត្ថភាព​សម្រាប់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​។ ទី​៤, គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ព្រមទាំង​ឡា​ប៊ែ​ល​អាស៊ាន ស្តីពី​ការធ្វើដំណើរ​ប្រកបដោយ “​ភាព​ក​ក់​ក្ដៅ និង​សុវត្ថិភាព​។ ទី​៥, គោលការណ៍​ណែនាំ​ស្តីពី​យន្តការ​ទទួលស្គាល់​ការសិក្សា​ពីមុន​សម្រាប់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​។ ទី​៦, បច្ចុប្បន្នភាព​ស្តង់ដា​ស្តីពី​សហគមន៍​ទេសចរណ៍​អាស៊ាន​។ ទី​៧, សេចក្តីថ្លែងការណ៍​ភ្នំពេញ​ស្តីពី​បរិវត្ត​កម្ម​ទេសចរណ៍​អាស៊ាន​។ ទី​៨, ដើម្បី​សុំ​ការឯកភាព​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ ទី​៩, លក្ខខណ្ឌ​ការងារ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​។ ទី​១០, សេចក្ដីប្រកាស​ព័ត៌មាន​រួម របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន លើក​ទី​២៥ ទី​១១, ឯកសារ​អាស៊ាន​នានា​ផ្សេងទៀត​។​

​បើតាម​ក្រសួងទេសចរណ៍ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ឯកភាពគ្នា​ផ្ដល់​កិច្ចសហការ​សម្របសម្រួល​នានា​ចាំបាច់ ដើម្បី​អនុវត្ត​ការបើក​ទេសចរណ៍​អាស៊ាន ប្រកបដោយ​ភាពរលូន ជា​ដំណាក់កាល និង​ទទួលបាន​នូវ​ចីរភាព និង​កំណើន និង​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្ដល់​ការគាំទ្រ​ខ្ពស់​ដល់​វិស័យ​ទេសចរណ៍​អាស៊ាន និង​អនុសាសន៍​ណែនាំ​ប្រកបដោយ​គតិបណ្ឌិត នាឱកាស​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម