Connect with us

ព័ត៌មានជាតិ

គ្រោង​បង្កើតមណ្ឌលព្យាបាលជំងឺ​កូវីដ-១៩ ប្រើវេជ្ជសាស្រ្តបុរាណចិន

បានផុស

នៅ

ក្រសួងសុខាភិបាលកំពុងពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្រ្តបុរាណចិននៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ក៏ដូចជាពង្រឹងសមត្ថភាពវិស័យវេជ្ជសាស្ត្របុរាណកម្ពុជាផងដែរ ។

ក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ​ កាលពីថ្ងៃទី២២មករាលោកសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិ វេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិនបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យដ៏ធំស្គឹមស្គៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដ៏ទំនើបដំបូងគេនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសុខាភិបាលកម្ពុជា ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ជូលវេជ្ជសាស្រ្តបុរាណចិន។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណ ដើម្បីជំរុញវឌ្ឍនភាពវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។

លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការថ្មីនេះ ព្រមទាំងបានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាជួយបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវះកាត់បេះដូង និងសួត នៅមន្ទីរពេទ្យនេះ។

ជាការឆ្លើយតប លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានទទួលយកសំណើរបស់លោកស្រី យក់ សម្បតិ្ត ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស​គឺ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈឱ្យឈានមុខគេក្នុងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម