Connect with us

ព័ត៌មានជាតិ

ផ្លូវ​បេតុង ៣ ​គីឡូម៉ែត្រស្ថាបនា​រួច​ ទឹកធ្លាក់​ភ្នំខៀវ​ប្រែក្លា​យ​តំបន់​ទេសចរណ៍​ធំបំផុត​នៅ​ប៉ៃលិន

បានផុស

នៅ

ខេត្ត​ប៉ៃលិន ​ល្បី​បំផុត​ជា​ខេត្ត​សំបូរ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ។ ជា​ខេត្តមាន​ប្រវត្តិ​ទាក់ទង​ជនជាតិ​កូឡា ហើយ​​មាន​សក្តានុពលលើ​វិស័យទេសចរណ៍ ខណៈក៏​​មានភូមិសាស្រ្ត​ជាប់ជាមួយ​​ប្រទេស​ថៃ​។

លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ខេត្ត​ប៉ៃលិន​មាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង ហើយ​​តំបន់​ខ្លះ​ភ្ញៀវ​មិន​ទាន់​អាច​ទៅដល់​ ដោយសារ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​​ ហើយ​ការ​រៀបចំ​ក៏​មិន​ទាន់​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា ការ​ខ្វះខាត​ហេដ្ឋារចនា​សម្ពន្ធ​ជា​កត្តាចម្បង។ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​កំពុង​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​ជាង ៣ គីឡូម៉ែត្រទៅ​តំបន់ទឹកធ្លាក់​ភ្នំខៀវ ជា​តំបន់​សក្ដានុពល​ទាក់ទាញ​បំផុត​នៅ​ខេត្ត​ប៉ៃលិន។ ទីកម្សាន្ត​នេះ​​មាន​ភាព​ទាក់ទាញ​ដោយសារ​មាន​ទឹកជ្រោះ​ ៩ ជាន់ ហើយ​អាជ្ញាធរ​កំពុង​​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ។

លោក​បញ្ជាក់​ថា រមណីយដ្ឋាន​នេះ​ពី​មុន​មានការ​វិនិយោគ​ដោយ​ឯកជន តែ​ក្រោយ​ពេល​ក្រុមហ៊ុន​ដក​ខ្លួន អាជ្ញាធរ​បាន​ចូល​គ្រប់គ្រង​ហើយ​ដោយ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​អភិបាល​ខេត្ត បាន​​​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​ជាង ៣ គីឡូម៉ែត្រ​ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ងាយស្រួល។

លោក​បន្ត​ថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ​នឹង​អាច​បើក​ឲ្យ​ភ្ញៀវ​ទៅលេង​បាន​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ហើយ​នឹងក្លាយ​ជាតំបន់​ទេសចរណ៍​ធំ​បំផុត​នៅ​ខេត្ត​ប៉ៃលិន។

​ខេត្ត​ប៉ៃលិន​មាន​តំបន់​ទេសចរណ៍​​ជាច្រើន​កន្លែង​ទាំង​វប្បធម៌ ប្រវត្តិសាស្រ្ត​និង​ធម្មជាតិ​​។ កម្ពុជា​ថ្មី​នឹង​បង្ហាញ​ត្រួសៗ​ពី​តំបន់ទេសចរណ៍​នៅ​ខេត្ត​ប៉ៃលិន​​មាន​ដូចជា៖

១. តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ៖

-ភ្នំ​យ៉ាត

-វត្តរតនៈ​សោភ័ណ ហៅ​វត្តកោងកាង (រចនាបទខ្មែរ-កូឡា)

២.តំបន់​ទេសចរណ៍​លក្ខណៈធម្មជាតិ

ក.តំបន់ទេសចរណ៍កែច្នៃ និងកសិ-ទេសចរណ៍មាន៖

-ចំការខ្នុរ ភូមិកូឡា

-ចំការសាវម៉ាវ

-ស្ទឹងត្រជាក់ចិត្ត

-អូរអែម

-ស្ទឹងកុយ

-ស្ទឹងប៉ៃលិន

-អន្លង់ខៀវ

-អូរធូរេន

-ស្ទឹងព្រំដែន

-អូរឈើក្រំ

ខ. តំបន់អេកូទេសចរណ៍លក្ខណៈធម្មជាតិ

-ទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ)

-ទឹកធ្លាក់ក្បាលដំរី

៣.តំបន់ដែលទាក់ទាញទេសចរណ៍

+រមណីយដ្ឋាន​ភ្នំយ៉ាត

+រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំខៀវ

+រមណីយដ្ឋាន​ចំការខ្នុរ ភូមិកូឡា

+រមណីយដ្ឋាន​ម្លប់​សាវម៉ាវ

+ រមណីយដ្ឋាន​អូរអែម

+ទឹកធ្លាក់​ក្បាលដំរី

+ស្ទឹង​ប៉ៃលិន

+ អូរឈើក្រំ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម