Connect with us

ព័ត៌មានជាតិ

សិស្សនិទ្ទេស A ចំនួន២៦នាក់ នៅខេត្តស្វាយរៀង​ទទួលបានម៉ូតូពី​លោកជំទាវ ម៉ែន សំអន

បានផុស

នៅ

(ស្វាយរៀង)៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន បានប្រគល់ម៉ូតូដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន២៦នាក់ កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និទ្ទេស A ចំនួន២៦នាក់ លោកជំទាវ សម្តែងមោទនភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សា នុសិស្ស ទាំង ២.៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ។ លទ្ធផលដែលបានទទួលនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់បន្ថែមទៀត។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។

សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូ១គ្រឿង និងថវិកា១០ម៉ឺនរៀលចំណែកឯស្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូនដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងនាយកសាលាទាំង ១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម