Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ណាហ្គាវើលដ៏ ចេញមកទម្លាយការពិតនៃការកាត់បន្ថយបុគ្គលិក ដែលបង្កឲ្យមានការធ្វើកូដកម្ម

បានផុស

នៅ

ក្រុមហ៊ុនណាហ្គាវើកដ៏ តាមរយៈសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី២៣ ខែមករា បានទម្លាយការពិតនៃការកាត់បន្ថយបុគ្គលិកបណ្តាលឲ្យមានការធ្វើកូដកម្មដល់ពេលបច្ចុប្បន្ននេះ។ បើតាមក្រុមហ៊ុនសណ្ឋាគារ និងកាស៊ីណូមួយនេះ គឺមូលហេតុពិតនៃការកាត់បន្ថយបុគ្គលិកនេះ ដោយសារតែក្រុមហ៊ុន បានរងគ្រោះ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនណាហ្គាវើលដ៏ បានគូសបញ្ជាក់ថា ដោយសារតែជំងឺរាតត្បាតមួយនេះ ក្រុមហ៊ុនណាហ្គាវើលដ៏ បា​នខាតបង់សុទ្ធដល់ទៅ ៧៧ លានដុល្លារអាមេរិកនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១កន្លងទៅ។ ដូច្នេះ ដូចគ្នានឹងក្រុមហ៊ុនផ្សេងទៀតទាំងអស់នៅក្នុងពិភពលោកដែរ ដោយសារតែទំហំអាជីវកម្មធ្លាក់ចុះ ព្រោះបរិយា​កាស​សេដ្ឋកិច្ចមិនល្អ ក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបង្ខំចិត្តចាប់ផ្តើមវិធានការកាត់បន្ថយការចំណាយមួយចំ​នួន ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ។ នៅក្នុងចំណោមវិធានការសកម្មផ្សេងៗ ដើម្បីទប់ស្កាត់ហានិភ័យ គឺជំហានដែលក្រុមហ៊ុនអនុវត្ត រួមមាន ការកាត់បន្ថយការចំណាយលើមនុស្ស ជាពិសេស នៅផ្នែកណាមួយដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនណាហ្គាវើលដ៏ បានសង្កត់ធ្ងន់ថា ការកាត់បន្ថយបុគ្គលិកនេះ គឺក្រុមហ៊ុនបានទូទាត់សំណងប្រសើរលើសពីសំណងដែលតម្រូវដោយច្បាប់ការងារកម្ពុជាទៅទៀត។ ទោះជាបែបនេះក្តី មានបុគ្គលិកចំនួន៧៣% ដែលបានព្រមព្រៀងទទួលយកសំណងនេះ ប៉ុន្តែ នៅមានបុគ្គលិកចំនួន៣៦០នាក់ទៀតក្នុងចំណោមបុគ្គលិកប៉ះពាល់សរុប ១ ៣២៩នាក់ បានបដិសេធមិនទទួលយកនូវការព្រមព្រៀងគ្នានេះជាមួយក្រុមហ៊ុនឡើយ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម