Connect with us

ព័ត៌មានជាតិ

ភរិយាលោក គួច ចំរើន នាំយកអាហារ និងភេសជ្ជៈ ជូនកុមារកំព្រារក្នុងបុរីកុមារកំព្រា ខេត្តព្រះសីហនុ

បានផុស

នៅ

លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ២៣ ខែមករា បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវអាហារ និងភេសជ្ជៈ មានដូចជា៖ ប៊ីហ្គ័រ និងភ្លៅមាន់ ជូនដល់កុមារកំព្រារ នៅក្នុងបុរីកុមារកំព្រារ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ លោកស្រីភរិយា អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងបានជួបជុំគ្នាជាថ្មីម្តងទៀត និងបាននាំយកអាហារ និងភេសជ្ជៈ យកមកផ្ញើក្មួយៗកុមារកំព្រារ ក្មួយៗត្រូវមានសង្ឃឹម ឧស្សាព្យាយាមរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ ដើម្បីប្រែក្លាយជីវិតរបស់យើង ឲ្យមានអនាគតនៅពេលខាងមុខ ព្រោះក្មួយៗត្រូវបាន យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ក្នុងការជួយមើលថែទាំ និងការបណ្តុះបណ្តាលឲ្យក្មួយៗ បានសិក្សារៀនសូត្រ ដូចកុមារដទៃ។ ទន្ទឹមនោះក្មួយៗ ត្រូវស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ  រស់នៅប្រកបដោយសុខភាព អនាគតកាន់តែប្រសើរបន្ថែមទៀត។ 

លោកស្រី ក៏បានអប់រំទូន្មាន និងណែនាំកុមារ ឲ្យចេះធ្វើសមាធិ ព្រោះការធ្វើសមាធិ បង្កើនផ្លូវចិត្ត និងផ្លូវកាយ ព្រោះវានៅជាមួយគ្នា ហើយការកំណត់ដង្ហើម គឺជាការកំណត់ចិត្តរបស់យើង ឲ្យបានស្ងប់សម្រួលចិត្ត សម្រួលដង្ហើមឆ្ពោះទៅកាន់គោលដៅ ដែលកូនៗត្រូវបំពេញប្រកប ដោយផ្លូវធម៌ ព្រមទាំងបានផ្តល់ដំបូន្មានល្អៗ ជាច្រើនដល់កូន ដើម្បីអនាគតរុង រឿងផងដែរ។

ក្នុងឱកាសនោះ លោកស្រីក៏បាន ណែនាំឲ្យអ្នកគ្រូជួយបណ្តុះបណ្តាលអប់រំ អំពីតម្លៃសីលធម៌ សុជីវធម៌ និងការចេះគោរពចាស់ទុំ ការអប់រំចិត្ត ត្រូវស្គាល់ ពីតម្លៃខ្លួនឯងជាមុនសិន ព្រោះការរៀនស្គាល់ខ្លួនឯង គឺជាការឲ្យតម្លៃខ្លួនឯង ប្រកបដោយកាយវាចាចិត្ត និងបើកចិត្ត ឲ្យបានទូលាយប្រើភាពបរិសុទ្ធ ស្គាល់ហេតុ ស្គាល់ផលព្យាយាមធ្វើអំពើល្អ ឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ពិសេសត្រូវចេះឲ្យតម្លៃខ្លួនឯង៕

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម