Connect with us

ព័ត៌មានជាតិ

កាន់កាតធនាគារតែមួយ អាចដកប្រាក់​បានពីទូ ATM ចំនួន៥៣ ផ្សេងគ្នា

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយឈ្មោះថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីសម្រួលដល់សាធារណជន ក្នុងការអាចដកប្រាក់ឆ្លងធនាគារបាន ដោយមិនអស់សេវា។  ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន និងស្ថិរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារដែលចូលជាសមាជិកនៃកម្មវិធីនេះមានចំនួន ៥៣ ក្នុងនោះសមាជិកផ្ទាល់ធនាគារពាណិជ្ជមាន ៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៦ ព្រមទាំងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមាន២។ ធនាគារទាំងនោះរួមមាន អេស៊ីលីដា ស្ថាបនា ABA, Canadia, CIMB, FTB, Cambodia Post Bank, AMK និងធនាគារមីក្រូហិរញ្ញវត្ថុផ្សេងៗមួយចំនួនទៀត។

កម្មវិធី CSS​ ដែលធនាគារជាតិដាក់ចេញនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកកាន់កាត ATM តែមួយ អាចដកប្រាក់ចេញពីប៉ុស្តិ៍ ATM ជាសមាជិកភាពនៃ CSS បានគ្រប់ទីកន្លែង។

លោក​ ហេង កូយ ​ប្រធាន​ចាត់ការ​ទូទៅនៃ​សមាគម​ធនាគារ​កម្ពុជា បានបញ្ជាក់ថា គ្រប់ប៉ុស្តិ៍ ATM ទាំងអស់នៅទូទាំងប្រទេស ដែលមានបិទពាក្យថា CSS នៅពីមុខ មានន័យថា ជាសមាជិកភាពដែលធនាគារជាតិ បានរៀបចំជាប្រព័ន្ធ ឲ្យសាធារណជនអាចដកប្រាក់ពីទូ ATM នោះបាន បើទោះជាធនាគារផ្សេងគ្នា។ «យើងធ្វើការជាមួយធនាគារជាតិ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់ធនាគារដែលមិនទាន់មានប៉ុស្តិ៍ ATM នៅតាមបណ្តាខេត្តនានាៗ អាចដកប្រាក់តាមទូ ATM ធនាគារផ្សេងបាន»។

លោក​ ហេង កូយ បានលើកឡើងថា សមាគមធនាគារ នឹងបន្តធ្វើការលើរឿងនេះ ពោលគឺរៀបចំឲ្យធនាគារដែលប្រើកាត ហើយមិនទាន់មានទូ ATM ដាក់ពង្រាយច្រើន ចូលជាសមាជិកនៃប្រព័ន្ធបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។

មន្រ្តីជាន់ខ្ពស់សមាគមធនាគារកម្ពុជា បានឲ្យដឹងថា នៅកម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៦ធនាគារ, ធនាគារឯកទេសមានចំនួន ១១, ចំណែកមីក្រូហិរញ្ញវត្ថុ មានចំនួនជិត ១០០គ្រឹះស្ថាន។

សូមបញ្ជាក់ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) បានដំណើរការទូទាត់លើឧបករណ៍ប័ណ្ណឥណពន្ធ ដែលប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ កើតឡើងដោយប្រើប្រាស់ម៉ាស៊ីដក និងដាក់ប្រាក់ស្វ័យប្រវត្តិ( ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។ ប្រព័ន្ធ CSS បានដំណើរការទូទាត់លើប្រតិបត្តិការ ៣ប្រភេទ គឺប្រតិបត្តិការផ្ទេរប្រាក់(ATM), ប្រតិបត្តិការដកប្រាក់( ATM និង POS), ប្រតិបត្តិការទិញទំនិញ(POS), និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន៣ទៀត គឺប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការសង្ខេប និងប្រតិបត្តិការប្តូរលេខសម្ងាត់។

ប្រព័ន្ធ CSS បានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ នៅឆ្នាំ ២០២១ ​ដោយបានទូទាត់លើប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ៣៨៣,៥ពាន់ប្រតិបត្តិការ បានកើនឡើង ៦២,១% (ពី ២៣៦,៦ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន​ ៧៦,២ ប៊ីលានរៀល ដោយបានកើនឡើងជាង ៧៨,៤% ធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះប្រតិតបត្តិការដុល្លារមានចំនួន ៨៦,៥ពាន់ប្រតិបត្តិការ ដោយកើនឡើង ៨១% និងទំហំប្រាក់ទូទាត់មានចំនួន ១០,៤លានដុល្លារ ដោយកើនឡើង ១,១ដង(ពី ៤,៩លានដុល្លារ) ធៀបនឹងឆ្នាំ ២០២០៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម