Connect with us

ព័ត៌មានជាតិ

ហត្ថា បង្ហាញ​លេខ​គណនី​ពិសេស​ពលរដ្ឋ​ អាច​បរិច្ចាគ​ថវិកា​ទិញ​វ៉ាក់​សាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

បានផុស

នៅ

ថ្មីៗនេះ សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោងទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥតគិត​ថ្លៃ ក្នុង​គោល​បំណង​ទប់​ស្កាត់ និង​ការ​ពារ​ប្រ​ជាជន​កម្ពុជាពី​ការ​ឆ្លង​ជំងឺនេះ។ យុទ្ធសាស្រ្ត​របស់​ សម្តេច ដែលបានលើក​ឡើងពិតជាល្អឥតអ្វីប្រៀបបាន ថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជាបានរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជា​មួយសម្តេច​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដើម្បី​គាំទ្រដល់យុទ្ធសាស្រ្ត​របស់​សម្តេច និងជួយ​សម្រួល​ដល់​សប្បុរសជន​ទាំង​អស់​ដែល​មាន​បំណង​បរិច្ចាគ​ថវិកា​គាំទ្រ​ដល់​ការ​ទិញ​វ៉ាក់សាំងនេះ ធនាគារ ហត្ថា ដែល​មាន​បណ្តាញ​ការិយាល័យសាខា​ធំ​លំដាប់​ទី២ ក្នុង​ប្រទេសកម្ពុជា បាន​បង្កើត​​គណនី​សប្បុរសធម៌ កូវីដ១៩ សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ អតិថិជន របស់ធនាគារ ហត្ថា និងសប្បុរសជន​ទាំង​អស់ ព្រមទាំងនិយោជិតរបស់ខ្លួន ​ធ្វើការ​បរិច្ចាគជូនរាជ​រដ្ឋាភិបាល​។ សប្បុរសជនអាចធ្វើការបរិច្ចាគដោយផ្ទេរ​ចូល​គណនី Hattha Bank Covid-19 Contribution Fund របស់​ធនាគារ​ ហត្ថា ដែល​មាន​លេខ​គណនី 168000033270 (សម្រាប់ប្រាក់​រៀល) និង 168000033305 (សម្រាប់ប្រាក់​ដុល្លារ) ហើយការ​បរិច្ចាគ​អាច​ធ្វើឡើង​តាម​រយៈសេវាធនាគារ​ចល័ត ឬ​នៅ​បញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយ​មិន​គិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា ធនាគារ​ ហត្ថា ទើបតែបាន​កម្លាយ​ខ្លួន​ជាផ្លូវការ​ទៅ​ជាធនាគារ​ពាណិជ្ជ ពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ហត្ថា កសិករ លីមីតធីត នៅ​ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ២៦ឆ្នាំ។ បច្ចុប្បន្ន ធនាគារ ហត្ថា ​មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើន​បន្ថែមទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម