Connect with us

ព័ត៌មានជាតិ

រថយន្ត​មួយ​គ្រឿង​បុក​រះ បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុង​កំពង់ចាម​

បានផុស

នៅ

​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង បាន​បើក​ចុះ​ពី​ស្ពាន​គី​ហ្សូ​ណា​មិន​ប្រយ័ត្ន​បុក​រះ​ម៉ូតូ រថយន្ត​ច្រើន​គ្រឿង និង​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​រង​របួស​ធ្ងន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ព្រៃវែង 3A1656 ចុះ​ពីលើ​ស្ពាន​គី​ហ្សូ​ណា មិន​ប្រយ័ត្នរួច​បុក​ម៉ូតូ​មួយ​គ្រឿង​ស្លាក​លេខ កំពង់ចាម 1T8658 បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ ហើយ​រថយន្ត​នេះ បន្ត​ទៅ​បុក​រថយន្ត​ធំ​ពាក់​ស្លាក​លេខ​3A6922 ឲ្យ​បែក​ក្បាល​ឡើង​ខឿន រួច​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក​ព្រួស ស្លាក​លេខ​ភ្នំពេញ 2Z 1853 ហើយ​រថយន្ត​នេះ មិនទាន់​ថម​ថយ​លឿន​ទេ​ទៅ​បុក​​ខឿន​ចិញ្ចឹម​ផ្លូវ រួច​រេ​ចង្កូត​ទៅ​បុក រថយន្ត​ម៉ាក​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ 2AC 7047 ហើយ​បន្ត​បុក​រះ​ម៉ូតូ​បី​គ្រឿង បុក​ខ្ទប់​ផ្ទះ និង​តូប​មុខ​ផ្ទះ​មួយទៀត​ទើប​វា​ឈប់។ គូស​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​បាត់បង់​ជីវិត​ឡើយ​។ ​

​ក្រោយ​កើត​ហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ស្ត្រី​រងគ្រោះ​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរ​ខេត្ត​កំពង់ចាម និង​ចាប់​ឃាត់ខ្លួន អ្នក​បើក​រថយន្ត​បង្ក​ខាងលើ​ប​ញ្ជូ​ន​ទៅ​អធិការ​ក្រុង​កំពង់ចាម ហើយ​សម្រួល​ចរាចរណ៍​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ប្រុងប្រយ័ត្ន​ផង រថយន្ត​ធុន​ធំ​បង្ក​គ្រោះថ្នាក់​ញឹកញាប់​ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម