Connect with us

ព័ត៌មានជាតិ

សមាគមមួយ​ គាំទ្រក្រសួងអប់រំប្រគល់សិទ្ធិឲ្យសាលារៀប​ចំការប្រឡងបាក់ឌុប ដោយខ្លួនឯង

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានគាំទ្រ ក្រសួងអប់រំយុវជន និងកីឡាទាំងស្រុងដែលបានប្រគល់សិទ្ធិ និងការទទួលខុសត្រូវឲ្យសាលានីមួយៗ រៀបចំដំណើរការប្រឡងបាក់ឌុប ដោយខ្លួនឯង។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ នៅរសៀលថ្ងៃទី១០ធ្នូនេះថា «យើងសូមឯកភាព១០០ភាគរយ ដែលក្រសួងបានឲ្យសាលានីមួយៗ រៀបចំប្រឡងបាក់ឌុបដោយខ្លួនឯង។ យើងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលបានចាប់អារម្មណ៍ និងតែងតែខ្វាយខ្វល់លើសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្ សាដែលជាកូនចៅរបស់ឯកឧត្តមផ្ទាល់»។

កាលពីម្សិលម៉ិញសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានដាក់សំណើរមួយជួនទៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឲ្យក្រសួងអប់រំរក្សាការប្រឡងបាក់ឌុបនៅថ្ងៃទី២១និង២២ធ្នូដដែល។ ប៉ុន្តែក្នុងករណីប្រឡងមិនបានតាមកាលបិច្ឆេទទេស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ដើម្បីកំនត់ជាប់ឬធ្លាក់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានៅថ្ងៃទី១០ធ្នូនេះបានឲ្យដឹងថាបន្ទាប់ពីទទួលបានគោល​ការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។

ជាមួយគ្នានេះដែរ ក្រសួងអប់រំនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។

ក្រសួងបានណែនាំថាគ្រឹះស្ថានសិក្សានីមួយៗត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់និងប្រើប្រាស់បុគ្គលិកអប់រំក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនធ្វើជាគណៈកម្មការមេប្រយោគប្រឡងនៅគ្រប់ដំណាក់កាល។

លើសពីនេះទៀត ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

យ៉ាងណាក៏ដោយក្រសួងអប់រំ បានស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់អំពីគ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាពរៀបចំការប្រឡង ដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះក្រសួងអប់រំបានលើកពេលទៅប្រឡងពីថ្ងៃទី២១ និង២២ធ្នូទៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ វិញ ដោយព្រឹត្តិការណ៦សហគមន៍២៨វិច្ឆិកា៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម