Connect with us

ព័ត៌មានជាតិ

ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ហាង​បបរស យីហោ តាមឿន ក្រោយមាន​អ្នក​ឆ្លង​ជំងឺ​កូវីដទៅ

បានផុស

នៅ

បន្ទាប់ពី​ទទួល​ដំណឹង​ថា ហាង​លក់​បបរស​មួយ​កន្លែង យីហោ តា​មឿ​ន ដែល​មាន​ទីតាំងនៅ​ម្តុំ​គល់​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នក ​ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ឈ្មោះ អ៊ិត កុ​ម៉ា​ល ដែល​ធ្លាប់​បាន​មក​ហូប​បបរស​នៅ​ទី​នេះ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ កន្លងមក ដោយ​ក្រសួងសុខាភិបាល​បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ដែរ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ជុំវិញ​ទីតាំង​ខាង​លើ និង​បាន​យក​មនុស្ស​ ដែល​មាន​ការសង្ស័យ​មនុ​ស្ស​ស្រី​ប្រុស​៨​នាក់ ​ក្នុង​ហាង​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នា​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម។

​ឆ្លៀតឱកាស​នេះ ​ក៏​សូម​ជំរាប​ជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ធ្លាប់​ទៅ​ហូប​បបរស​នៅ​ទីតាំង​ខាងលើ ចាប់ពី​ថ្ងៃ​ទី​២ ធ្នូ ដល់​ថ្ងៃ​ទី​៩ ធ្នូ កន្លង​ទៅ​នេះ ត្រូវ​អញ្ជើញ​ប្រញាប់ប្រញាល់​ទៅ​ជួប​ជាមួយ​មន្ត្រី​សុខាភិបាល​ ដើម្បី​ធ្វើ​ការពិនិត្យ​សំណាក​រក​មេរោគ​កូ​វីដ​-១៩​។ សូម​បងប្អូន​យើង​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​ខេត្ត​កំពង់ចាម​៕

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖​ ​អ្នក​ជាប់​ពាក់ព័ន្ធ ​ក្នុង​ព្រឹត្តិការណ៍​២៨វិច្ឆិកា​ ជាច្រើន​រយ​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ធ្វើតេស្ត​រកជំងឺកូវីដ ជាលើក​ទី​៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម