Connect with us

ព័ត៌មានជាតិ

បុរាណវិទូ អ៊ឹម សុខរិទ្ធី៖ ទ័ពចិនចេះប្រើដំរី ក្រោយពេលមកដល់ចក្រភពខ្មែរ

បានផុស

នៅ

ខ្មែរ និង ចិន មានទំនាក់ទំនងគ្នាជាយូរមកហើយតាំងពីដើមគ្រិស្ដសករាជ តាមរយៈ ការទូត ពាណិជ្ជកម្ម និងការជួលទ័ពធ្វើសង្គ្រាមជាដើម។ តាមរយៈបុរាណវិទូ បានបង្ហាញថា ទ័ពចិនទើបចេះច្បាំងដោយប្រើដំរីបន្ទាប់ពីពួកគេបានមកដល់ចក្រភពខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា តាមរយៈចម្លាក់ពាក់ព័ន្ធជាមួយចិននៅចក្រភពខ្មែរ សម័យអង្គរ ពីសតវត្សរ៍ទី ៩ ដល់ទី ១៥ បានបង្ហាញទិដ្ឋភាពទាហានជាកងទ័ព ក្នុង ៣ ទិដ្ឋភាពផ្សេងគ្នា មានកងទ័ពថ្មើរជើង ទ័ពដំរី និងទ័ពសេះ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ក្នុងទិដ្ឋភាពនោះ អ្វីដែលចំឡែកគឺ ទ័ពដំរី ព្រោះចិនមិនដែលប្រើដំរីទេ ចិនប្រើតែសេះ ថ្មើរជើង និងរទះចម្បាំង។ ​ឥទ្ធិពលទំនាក់ទំនងខ្មែរចិន ឃើញថា ទ័ពចិន ដែលគេច្បាំងគ្នារាប់រយឆ្នាំមកហើយ មិនដែលប្រើដំរីទេ ដល់ពេលមកដល់ស្រុកខ្មែរ ពួកគេចេះប្រើដំរី”។

អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍បន្ថែមថា ចំណែកទ័ពខ្មែរចេញច្បាំងគ្នាតាំងពីដើមមក មិនចេះប្រើសេះទេ ស្រាប់តែក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ ចេះប្រើសេះដែរ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ប្រាសាទទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រហែលមានតែ បាយ័នមួយគត់ ដែលមានរូបចម្លាក់អាចសម្គាល់ថា ជារូបមនុស្សជនជាតិចិន ដោយបានបង្ហាញក្នុងពីរទិដ្ឋភាពផ្សេងគ្នា។ ទិដ្ឋភាពទី១ គឺជាកងទ័ព នៅក្នុងក្បួនកងទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ និងទិដ្ឋភាពទី២ គឺជនជាតិចិននៅសហគមន៍ក្នុងចំណោមនៃអាណាប្រជានុរាស្ត្រខ្មែរ ដែលរស់នៅក្នុងរាជធានីអង្គរ នៅសតវត្សរ៍ទី ១២-១៣៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម