Connect with us

ព័ត៌មានជាតិ

អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ អៀម ធីតា​មាន​ឆ្លង​កូ​វីដ​១៩​កើនឡើង​ដល់​៥៧​នាក់​ហើយ

បានផុស

នៅ

ភ្នំពេញ​ ៖​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​អះអាង​នៅមុននេះ​បន្តិច​ថា​នៅថ្ងៃនេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ អៀម ធីតា​មាន​ឆ្លង​កូ​វីដ​១៩​ដែល​បាន​ទៅលេង​ម្តាយ​នៅ​កណ្តាលស្ទឹង​ចំនួន​៥​នាក់​បន្ថែមទៀត​ធ្វើ​ឲ្យ​មាន​អ្នកជា​ប​ពាក់ព័ន្ធ​បាន​កើន​ឡើងដល់​៥៧​នាក់​ហើយ​។

លោក​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅមុននេះ​ថា​ចំនួន​៥៧​នាក់​នេះ​ក្រុមការងារ​បា ន​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ អៀម ធីតា​ចំនួន​៤៤​នាក់​នៅ​ថ្ងៃទី​៨​ធ្នូ ចំនួន​៨​នាក់​នៅ​ថ្ងៃទី​៩​ធ្នូ​និង​៥​នាក់​ទៀត​នៅ​ថ្ងៃទី​១០​ធ្នូ​នេះ​។

លោក​បាន​បន្ត​ថា ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​សាលាបឋមសិក្សា​ព្រែក​តា​ពៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​និង​ធ្វើ​ច​ត្តា​ឡី​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កណ្តាលស្ទឹង​។

លោក​បាន​បន្ថែម​ថា ​«​អ្នកពាក់ព័ន្ធ​ចំនួន​៤៤​នាក់​ដែល​បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​តេស្ត​នោះ​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ​ដោយសារ​លទ្ធផល​តេស្ត​ដែល​ក្រសួងសុខាភិបាល​ចេញមក​នៅថ្ងៃនេះ​នៅសល់​ជាង​៣៧០០​តេស្ត​ទៀត​អីចឹង​យើង​មិនដឹងថា​លទ្ធផល​នៅសល់​ហ្នឹង​សម្រាប់​ខេត្ត​យើង​ឬ​ខេត្ត​ណា​ទេ​អាច​រង់ចាំ​នៅ​ថ្ងៃស្អែក​ជា​បន្តទៀត​»​។

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នេះដែរ​គិត​ចាប់ពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​រហូតមកដល់​ថ្ងៃទី​០៨​ធ្នូ​មាន​ចំនួន​១០១៥​នាក់​មាន​តេស្ត​អវិជ្ជមាន​ទាំងអស់​។

គួរ​បញ្ជាក់​ថា​ ស្ត្រី​ឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​រស់ នៅ​សង្កាត់​បឹងទំពន់ រាជធានី​ភ្នំពេញ​ដែល​បានធ្វើ​តេស្ត​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០២០​ បន្ទាប់ពី​ស្ត្រី​រូបនោះ​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​ទៅ​ហាង pedro នៅ​ផ្លូវ​ព្រះសីហនុ​។ ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ឈ្មោះ អៀម ធីតា បាន​មកលេង​ម្តាយ រហូតដល់ ម៉ោង​ប្រមាណ ៣ រសៀល​បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ​ក្រុមគ្រួសារ​គាត់​បាន​បន្តទៅ​ផ្សារ​និង​វត្ត​ជា​បន្ត បន្ទាប់​រហូត​អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​កំពង់អំពិល​និង​វត្ត​វិហារ​ត្រាញ់​។

គួរ​បញ្ជាក់​ថា ​រហូត​មក​ដល់ពេលនេះ​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ជាង​១​ម៉ឺន​នាក់​ហើយ​ក្នុងនោះ​មាន​វិជ្ជមាន​វីរុស​១៩​ចំនួន​៣៩​នាក់៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម