Connect with us

ព័ត៌មានជាតិ

ដំរី Kaavan មាន​សុខ​ភាពល្អ​ធម្មតា និង​បាន​ចាប់​ផ្ដើម​បន្សាំ​ខ្លួន​ទៅ​នឹង​បរិស្ថាន​នៅ​កម្ពុជា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា មកដល់ពេលនេះ ដំរី​ខា​វ៉ាន់ (Kaavan) មាន​សុខ​ភាពល្អ​ធម្មតា ហើយ​បានចាប់ផ្ដើម​បន្សាំ​ខ្លួន​ទៅនឹង​បរិស្ថាន​នៅ​ជុំវិញ ចំណែក​ដំរី​ញី​៣​ក្បាល​ដែល​នៅក្បែរ​ខ្លួន​វា​នោះ វា​បានចាប់ផ្ដើម​មាន​ទំនាក់ទំនង​គ្នា​ហើយ​។ ក្នុងនោះ Kaavan ក៏បាន​បរិភោគ​ចំណីអាហារ ដែល​ដាក់​ឲ្យ​ជាធម្មតា​មិនមាន​បញ្ហា​អ្វី​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់ថា មកដល់ពេលនេះ យើង​មិនទាន់​ព្រលែង Kaavan ចេញពី​ជម្រក​ថ្មី ដែល​យកមក​ដាក់​ភ្លាមៗ​នោះទេ​។ ពីព្រោះ​វា​មិនទាន់​គ្រប់​១៤​ថ្ងៃ ដោយសារ​យើង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន ដើម្បី​តាមដាន​វា​ផង និង​ដើម្បី​បន្សាំ​បរិយាកាស​ផង ហើយ​បន្ទាប់ពី​ខា​វ៉ាន់ មាន​ភាពស៊ាំ និង​ស្គាល់​ទីតាំង​ច្បាស់លាស់ គេ​នឹង​ព្រលែង​ចូលទៅក្នុង​ទីតាំង​ថ្មី​មួយទៀត ដែលមាន​ទំហំ​ធំ មានព្រៃ​ធម្មជាតិ មាន​ស្រះ​ទឹក ហើយ​ពេលនោះ វា​អាច​លេង​ជាមួយ​ដំរី​ញី ៣​ក្បាល​នៅ​កម្ពុជា​បាន​ហើយ​។

សូម​បញ្ជាក់​ថា ដំរី​ឈ្មោះ​ខា​វ៉ាន់ (Kaavan) បាន​មកដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ជាច្រើន ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ពិធី​ទទួល​សត្វ​ដំរី​ខា​វ៉ាន់​មក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​របស់​កម្ពុជា​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត និង​តំណាង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​។

ក្រោយពី​ទទួល​បាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដំរី​ខា​វ៉ាន់ ត្រូវបាន​នាំយកទៅ​កាន់​ជម្រក​ថ្មី ដែលមាន​ទំហំ​ដី ៤.៣៥០ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បានទទួល​ការអនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ និង​អភិរក្ស​។ នៅក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញី​ចំនួន​៣ ក្បាល ដែល​បាន​យក​មកពី​ខេត្តមណ្ឌលគិរី​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម