ព័ត៌មានជាតិ
ត្រីចំរុះរាប់ពាន់ក្បាលហែលចេញពីកន្លែងអភិរក្ស វិលទៅតំបន់អភិរក្សនៅស្ទឹងសិរិសោភ័ណជាប់និងផ្សាររាត្រីវិញ
តាមការឲ្យដឹងរបស់លោកជាសុវណ្ណធួនម្ចាស់ផ្សាររាត្រី TM បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ត្រីចំរុះរាប់ពាន់ក្បាលដែលបានហែលចេញពីតំបន់អភិរក្ស ដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃអស់រយះពេលជាច្រើនខែនោះឥឡូវនេះវិលត្រឡប់មកកាន់កន្លែងអភិរក្សវិញអស់ហើយ នៅក្នុងពេលទឹកស្រកវិញ។
លោក ជា សុវណ្ណធួន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តំបន់អភិរក្សត្រីនេះស្ថិតនៅក្នុងស្ទឹងសិរីសោភ័ណ ខាងជើងផ្សាររាត្រីTM ក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លាក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានត្រីចំរុះប្រហែល១០មុខ ក្នុងត្រី១ក្បាលមានទម្ងន់ចាប់ពី១គីឡូ ដល់ ៥គីឡូឯណោះ។ លោក ជា សុវណ្ណធួន បានបញ្ជាក់ឲ្យដឹងទៀតថា ការដែលត្រីចំរុះវាមករស់នៅកន្លែងខាងជើងផ្សាររបស់នោះលោក និងក្រុមគ្រួសារបានដាក់ចំណីឲ្យវាសីុមាននំប័ងទាំងការុងៗពិសេសក្នុង១ថ្ងៃមានប្រជាពលរដ្ឋក្មេង ចាស់យ៉ាងចិតក៏១០០នាក់ដែរ បានទិញចំណីមកដាក់ឲ្យត្រីនេះសីុជារៀងរាល់ថ្ងៃទើបបានវាមិនទៅណាអស់រយះពេលជាច្រើនឆ្នាំ មកហើយតែមានឆ្នាំខ្លះទឹករីងហួតដល់បាតស្ទឹងត្រីហែលចេញពីកន្លែងអភិរក្សអស់ច្រើនដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លោកនិងក្រុមគ្រួសារបានខិតខំកែលំអរទីតាំងអភិរក្សត្រីនេះយ៉ាងខ្លាំងពិសេសសកម្មភាពយាមទប់ស្កាត់ការបំប្រើឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់។លោកសង្ឃឹមថា ការការពារកន្លែងអភិរក្សត្រីនេះអាចមានត្រីកាន់តែច្រើនឡើងមករស់នៅកន្លែងអភិរក្សនេះ៕
វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ