Connect with us

ព័ត៌មានជាតិ

Update៖ បុរស​ជាប់ចត្តាឡីស័ក ដឹង​ខ្លួន​វិញហើយ នៅ​ពេទ្យ​រុស្សី​ប្រាប់​មូលហេតុ​លោត​ពីលើ​អគារ

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​​នៅ​មុន​នេះបន្តិច​បាន​បកស្រាយ​ ករណី​​មាន​បុរសជា​ពលករ​ម្នាក់ ដែល​ធ្វេីចត្តាឡីស័កនៅសណ្ឋាគារ​ ឡុង​ លីវ​ លោតពីជាន់ទី៥មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បណ្តាញតេឡេក្រាម លោក​ជំទាវ​បាន​បញ្ជាក​់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់​ គឺគាត់ភ្លាត់ជេីងធ្លាក់មក​ដោយសារភាពរវេីយរវាយជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន​។ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ​។ ការធ្វេីតេស្តទឹកនោម​ គឺគាត់​មានសារធាតុញៀនប្រភេទ​ អំហ្វេតាមីន។

តាមលទ្ធផល​តេស្ត​សំណាក គាត់អវិជ្ជមាន​វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត​ នៅសណ្ឋាគារ​ ឡុង​ លីវ​ តាំងពីថ្ងៃទី២​ ខែធ្នូ​ មកម្ល៉េះ។ ដូច្នេះ​ ជារឿងផ្ទាល់ខ្លួនគាត់​ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩​ នោះឡេីយ។

ក្រោយ​ការ​ជួយ​សង្រ្គោះ បុរស​រងគ្រោះ​បាន​ដឹង​ខ្លួន​វិញ​បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ និង​កំពុង​បន្ត​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម