​អាជីវករ​លក់ផលនេសាទ ត្អូញត្អែរលក់​មិនដាច់ ក្រោយ​ផ្ទុះជំងឺ​កូវីដ១៩ ក្នុងសហគមន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​អាជីវករ​លក់ផលនេសាទ ត្អូញត្អែរលក់​មិនដាច់ ក្រោយ​ផ្ទុះជំងឺ​កូវីដ១៩ ក្នុងសហគមន៍

Published

on

​អាជីវករ​ប្រ​មូល​ទិញ​ផល​នេសាទ​សមុទ្រ តំបន់​ទំនប់រលក ក្រុងព្រះសីហនុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ស្ថិត​ក្នុង​ស្ថានភាព​ព្រឹត្តិការណ៍​៣​វិច្ឆិកា ​និង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨​វិច្ឆិកា​​ ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ផល​នេសាទ​ពួកគេ​ប្រ​មូល​ទិញ​ជា​ធម្មតា​ពោល​ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ជួប​ការ​លំបាក​នោះ ​គឺ​ផល​នេសាទ​ ដែល​ប្រ​មូល​ទិញ​បាន​មិន​សូវ​មាន​ទីផ្សារ​លក់​ចេញ។

​​អាជីវករ​ គឹម ជួរ ដែល​ប្រ​មូល​ទិញ​ត្រី​ និង​ក្តាម​សមុទ្រ ប្រចាំ​នៅ​តំបន់​ទំនប់​រលក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ផល​នេសាទ​សម្បូរ​ជា​ធម្មតា​តែ ទីផ្សារ​លក់​ចេញ​ថយ​ចុះ​ស្ទើរ ៥០​ភាគរយ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​មុន​ថ្ងៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ និង​ព្រឹត្តិការណ៍​ថ្ងៃទី​​២៨​វិច្ឆិកាផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ​ក្នុង​សហគមន៍។ ​អាជីវករ​រូប​នេះ បាន​បន្ត​ទៀត​ថា ​ជា​រៀងរាល់ថ្ងៃ ខ្លួន​អាច​ទិញ​ផល​នេសាទ​មិន​តិច​ជាង ២​ទៅ​៣​តោន​ នោះ​ទេ ហើយ​កន្លងមក​ផល​នេសាទ ​ដែល​ទិញ​បាន​មិន​ពិបាក​រក​ទីផ្សារ​លក់​ចេញ​ទេ​ គឺ​ទំនិញ​ភាគច្រើន​ ត្រូវ​បាន​ហាង​ធំៗ នៅ​ក្នុង​ភ្នំពេញ​និងតាម​បណ្តាល​ខេត្ត​ផ្សេងៗ គេ​កុម្ម៉ង់​ទិញ​អស់ៗ​និង​មួយ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទិញ​ដល់​កន្លែង​តែ​ម្តង ពោល​គឺ​លក់ដាច់​អាច​រក​ប្រាក់​ចំណូល​បាន​គួរសម។​

ប៉ុន្តែ​សម្រាប់​ក្នុង​រយៈពេល​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​នេះ ផល​នេសាទ​ ដែល​ប្រ​មូល​ទិញ​បាន​ជួប​ផល​លំបាក​ច្រើន ដោយសារ​មិន​សូវ​មាន​ទីផ្សារ​បញ្ជោរ​ទិញ​ដូច​មុន​ ហើយ​ភ្ញៀវ​ទេសចរ ​ដែល​តែងតែ​ធ្លាប់​ចេញចូល​មកដល់​កន្លែង​ទិញ​ក្តាម​ឬ​ត្រី​​ជា​ហូរហែ​នោះ​ ឥឡូវ​មិន​សូវ​មាន​ទេ​។ ​ដូចនេះ​ផល​នេសាទ​ ដែល​ប្រ​មូល​ទិញ​បាន ​ទម្រាំ​លក់​ចេញ​វិញ​ អស់​ត្រូវ​ចំណាយ​ពេល​១ទៅ​២ថ្ងៃ ទើប​លក់​អស់ និង​មិនបាន​ថ្លៃ​ដូច​មុន​ទេ។​

ដោយឡែក​ សម្រាប់​អ្នក​ល​ក់​ត្រី​សមុទ្រ ភាព​ រីតា វិញ​ក៏បាន​លើកឡើង​ផង​ដែរ​ថា ​អាហារ​សមុទ្រ នៅ​តែ​សម្បូរ ព្រោះ​ប្រជា​នេសាទ​មិនបាន​ផ្អាក​ចេញទៅ​នេសាទ​ ដោយសារ​ជំងឺ​ឆ្លង​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ឬ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ ​ក្នុង​សហគមន៍​នោះ​ទេ ដោយនៅ​នេសាទ​ជា​ធម្មតា ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ ​គឺ​ផល​នេសាទ​ ដែល​ប្រ​មូល​ទិញ​បាន​ពិបាក​លក់​ចេញ​វិញ​ណាស់ មិន​សូវ​មាន​អ្នកទិញ​ដូច​មុន​ទេ ហើយ​សម្រាប់​ភ្ញៀវ​នៅ​តាម​បណ្តាល​ខេត្ត​ផ្សេងៗ ​ក៏​មិន​កុម្ម៉ង់​ទិញ​ដូច​មុន​និង​មិន​មាន​ភ្ញៀវ​ទេសចរ​មកលេង ​គឺ​ផល​នេសាទ​ដែល​ប្រ​មូល​ទិញ​បាន​ភាគច្រើន​ លក់​តាម​ទីផ្សារ ​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​ រីឯ​ប្រាក់​ចំ​ណូល​ដែល​ទទួល​បាន​ប្រចាំថ្ងៃ ថយ​ចុះ​៥០​ទៅ​៦០​ភាគរយ ដោយសារតែ​លក់​មិនសូវ​ដាច់ និង​មិនបាន​ថ្លៃ ដូច​គ្រា​មុន។

​គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​ប្រាប់ឲ្យ​ដឹង​ពី​សំណាក់ លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​ បាន​បញ្ជាក់​ថា ​ខេត្ត​ព្រះសីហនុ​ នា​ពេល​បច្ចុប្បន្ន​ មាន​ទូក​ដែល​ប្រកបរបរ​នេសាទ​ស្របច្បាប់​សរុប​មាន​ចំនួន ២៥២៤ គ្រឿង ក្នុង​នោះ​មាន​ប្រភេទ​ទូក​អូស​ចំនួន ៨៥៤ គ្រឿង ជា​ប្រភេទ​ទូក​ ដែល​មាន​កម្លាំង​សេះ​ធំ​ក្រៅ​ពី​នេះ ​គឺ​មាន​ទូក​ប្រភេទ មង​បណ្ដែត មង​បង្គា មង​ត្រី ទូក​លប ទូក​សន្ទូច​ជាដើម​៕​

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services