Connect with us

ព័ត៌មានជាតិ

អតីត​សិស្ស​និង​គ្រូ សាលា​បាក់​ទូក ចូលរួម​បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​រដ្ឋាភិបាល ​សម្រាប់​ទិញ​វ៉ាក់សាំងកូវីដ

បានផុស

នៅ

ស្ថិត​ក្នុង​កាលៈទេសៈ ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ កូ​វីដ​-១៩ ក្រុម​អតីត​គ្រូ​និង​សិស្ស​សាលា​បាក់​ទូក​ បាន​រួម​គ្នា ធ្វើ​វិភាគទាន​តាម​ចិត្ត​សទ្ធា សរុប​បាន​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ យក​ទៅ​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន មិត្តភក្តិ គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ ក្នុងនាម​ជាតិខ្មែរ​តែមួយ ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព យ៉ាង​ស្និទ្ធស្នាល​បំផុត​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​សិស្ស​និង​គ្រូ សាលា​បាក់​ទូក​មួយ​ក្រុមនេះ ដែល​បាន​បែក​គ្នា​ជិត​៣០​ឆ្នាំ បាន​ស្វែង​រកគ្នា​រឹតចំណង​មិត្តភាព​ឡើងវិញ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើត​ជា​ក្រុម​ក្នុង​បណ្តាញ​សង្គម WhatsApp ជិត​៣០០​នាក់ មាន​ទាំង គ្រូ​ចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និង​សាមញ្ញ​ជន មាន​អ្នក​នៅ​ទីជនបទ មាន​អ្នក​នៅ​ក្រុង​រាជធានី និង​មាន​អ្នក​នៅ ក្រៅ​ប្រទេស​ក្នុង​ទ្វីប​ផ្សេងៗ​គ្នា តែងតែ​បង្ហាញ​នូវ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក និង​បរិច្ចាគ​ជួយ ដល់​សង្គម កសាង​សមិទ្ធផល​ក្នុង​សាលា ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជាច្រើន តាម​ពាក្យស្លោក​រួម​របស់​ពួកគាត់ គឺ “​សាមគ្គី​មិត្តភាព បង្កើត​ចិត្ត​រមនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​ក្រសួង​សង្គមកិច្ច​ អំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ ​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម