Connect with us

ព័ត៌មានជាតិ

ផឹក​ស្រា​ស្រវឹង​ដេញ​កាប់​ប្រពន្ធ​មិនបាន​ ដុត​ផ្ទះខ្លួន​​ឯងឆេះខ្ទេច​

បានផុស

នៅ

​បុរស​វ័យ​ចំណាស់​ម្នាក់​ក្រោយពីបានស្រាចូលខ្លួន បាន​​​ដេញ​កាប់មិន បានបែរ​ដុត​ផ្ទះ​ចោល​ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាននៅវេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រះ​អ​ណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក យ៉​ត សុផល អ​ធិការនគរបាល​ស្រុក ភ្នំស្រុក បាន​ប្រាប់​ឲ្យ​ដឹងថា​ តាម​បណ្តឹង​របស់​ប្រពន្ធឈ្មោះ ព្រឹម បួ​ត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ព្រះ​អ​ណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ បាន​ប្តឹ​ង​ប្តី​ឈ្មោះ ​វ៉ាន វ៉ោ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ក្នុង​ករណី មកពី​ដើរ​ផឹ​កស្រា​ស្រវឹង​ហើយ​ប​ង្ករ​ក​រឿងក្នុង​គ្រួសារ និង​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ឈា​នដល់​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រពន្ធ​ តែ​គាត់​រត់​គេច​ផុត តែមិន​អស់​ចិត្តបាន​វាយ​បំបែក​ពា​ងទឹក វាយ​ចាន ឆ្នាំង និង​ដុត​ផ្ទះ បាយ​និង​ផ្ទះ​ប​ណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិមាន ​ខោអាវ ចាន ឆ្នាំង ធុង​ចម្រោះ​ទឹក និង​សម្ភារ​មួយ​ចំនួនទៀត​ឆេះ​ខ្ទេច ហើយ​ថែមទាំង​ប្រច័ណ្ឌ​ខ្លាំង​ទៀត​ផង​។​

ក្រោយពេល​ទទួល​បាន​ប​ណ្ដឹ​ង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​ប៉ោយចារ បាន​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ភ្លាមៗ​ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក ដើម្បី​ធ្វើការសាកសួរ​។

នៅ​ចំ​ពោះមុខ​សមត្ថកិច្ច​ជន​បង្ក​បាន​សា​រភាពថា ​ខ្លួន​ពិតជា​បាន​ដេញ​កាប់​ប្រពន្ធ​និង​ដុត​ផ្ទះបាយ​ចោល​មែន ។​

ដោយ​ផ្អែកលើ​ច​ម្លើយ​សារភាព​និង​ពាក្យ​ប​ណ្តឹង​ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួនជនបង្ក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​រៀច​ចំ​ឯកសារ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទដោយ ៖​ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម