Connect with us

ព័ត៌មានជាតិ

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រថយន្ដ​មួយ​គ្រឿង ករណី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​

បានផុស

នៅ

​កម្លាំង​អធិការដ្ឋាន​នគរបាល​ ស្រុក​ប្រាសាទបាគង បាន​ធ្វើ​ការ​ឃាត់​រថយន្ត​សង្ស័យ​១​គ្រឿង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​រក​ឃើញ​បទល្មើស​ដឹកជញ្ជូន អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត​។ ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ នៅ​ចំណុច​លើ​ដងផ្លូវ ក្នុងភូមិ​គោក​ចាន់​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល​ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​នេះ អនុវត្ត​តាម​បទបញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ស្តីអំ​ពី​ការ​បង្កើន​សកម្ម​ល្បាត ក្នុង​មូលដ្ឋាន និង​ដោយមាន​ការណែនាំ​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នង​ការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​ លោក​បន្ថែម​ថា បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ ក្នុង​រថយន្ត​ចំនួន​២​នាក់ រួមមាន ទី​១. ឈ្មោះ កែវ ឧត្ដម ហៅ​ធារ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ទី​២. ឈ្មោះ ទុយ វុទ្ធី ហៅ​ចៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដើម​ផ្តៀក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។​ វត្ថុតាង​ដកហូត​បាន​ រថយន្ត​ម៉ាក REVO ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៦ ចំនួន​១​គ្រឿង និង​ឈើ​ប្រភេទ​ផ្ចឹក ចំនួន​២.៩២​ម៉ែត្រ​គីប ចំណែក​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​ប្រាសាទបាគង ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល

សូមចុចអាន​៖ ​អគ្គិភ័យ ​ឆាបឆេះ​ឃ្លាំង​ស្ដុក​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ខ្សែ​ក្រវាត់​របស់​ក្រុមហ៊ុន​មួយ​អស់ទាំង​ស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម