Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ដំណើរការ​ប្រឡង​របស់​មន្ត្រី​ធនាគារ ​តាម​ប្រព័ន្ធ​អន​ឡាញ

បានផុស

នៅ

​លោក ជា ចាន់តូ ​ទេសាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ដំណើរការ​ប្រឡង​របស់​មន្ត្រី​ធនាគារ​តាម​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​វគ្គ FSI Connect ដើម្បី​ធានា​ពី​គុណភាព​និង​ប្រសិទ្ធភាព​ នៅ​ក្នុង​ការប្រឡង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជា ចាន់តូ បាន​មានប្រសាសន៍ថា​ការ​ប្រឡង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៨៥​រូប​ ក្នុង​នោះ​មាន​មន្ត្រី​ចំនួន​១២​រូប បាន​បញ្ចប់​កម្រិត​ខ្ពស់ មន្ត្រី​ចំនួន ៥​រូប បាន​បញ្ចប់​កម្រិត​មធ្យ​ម និង ៦​រូប​បញ្ចប់​កម្រិត​បឋម​។ លោក​ទេសាភិបាល​ធនាគារ​ជាតិ​ បាន​បន្ត​ថា​ វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (Bank for International Settlement – BIS) ដែល​មាន​ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​មាន​ធនាគារ​កណ្តាល និង​ស្ថាប័ន​ហិរញ្ញវត្ថុ​សាធារណៈ​ជាង​៣០០ នៅ​លើ​ពិភពលោក​។

​គួរ​បញ្ជាក់​ថា វគ្គ​សិក្សា NBC-FSI Connect ជា​វគ្គ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​ឯកទេសកម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម