Connect with us

ព័ត៌មានជាតិ

អង្ក​ការ​យូ​នី​សេ​ហ្វ​ ចូលរួម​ក្នុង​ការ​ផលិត​សម្ភារៈ​ផ្សព្វផ្សាយ​កម្មវិធី​ផ្ទេរ​ប្រាក់​ ជូន​ជន​​រងគ្រោះ​ដោយ​កូ​វីដ​១៩

បានផុស

នៅ

ក្នុងនាម​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ លោក​ ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​បាន​ថ្លែង​ថា ក្រសួង​សង្គមកិច្ច​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​អង្ក​ការ​យូ​នី​សេ​ហ្វ​ ដែល​បាន​ចូលរួម​សហការ​ ក្នុង​កិច្ច​ការផលិត​សម្ភារៈ​ផ្សព្វផ្សាយ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ សម្រាប់​ផ្តល់​ជូន​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​បាន​ថ្លែង​បែបនេះ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ទី​១០ ខែធ្នូ ឆ្នាំ​២០២០ ខណៈ​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​អង្គការ​យូ​នី​សេ​ហ្វ ដើម្បី​ពិភាក្សា​លើ​ការផលិត​សម្ភារ​ផ្សព្វផ្សាយ ​សម្រាប់​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​តាមរយៈ ​Zoom នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​។

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម ​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្មីៗ​នេះ ​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១០ខែ​ធ្នូ​នេះ ​តទៅ​បងប្អូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​តាម​មូលដ្ឋាន​ឃុំ សង្កាត់រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧ​បឋម​ពី​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ជុំ​ទី​៣_​លើក​ទី​២​គិត​ចាប់តាំងពី​

​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០​នេះ​តទៅ​។ ដោយឡែក​គ្រួសារ​ ដែល​មិនទាន់​បាន​ទ​ទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ជៀសវាង​ភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​ ដោយសារតែ​ការ​ខុស​ឈ្មោះ​ឬ​អត្តសញ្ញាណ​ណាមួយ​នោះ​ឡើយ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម