Connect with us

ព័ត៌មានជាតិ

ជំទប់ទី១ម្នាក់ ​នៅខេត្តសៀមរាប លាឈប់ពីការងារយ៉ាងតក់ក្រហល់ ព្រោះមូលហេតុនេះ

បានផុស

នៅ

នៅរសៀលថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០២២ នេះ លោក ឡាត គិមលាន ជាជំទប់ទី១ នៃឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនថា លោកបានដាក់លិខិតទៅថ្នាក់ដឹកនាំដើម្បីសុំលាឈប់ពីតួនាទីហើយ ដោយសារតែលោកមានបញ្ហាផ្ទាល់ខ្លួន។ ដូច្នេះចាប់ពីថ្ងៃនេះតទៅលោកនឹងរស់នៅជាប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ ប្រភពព័ត៌មានមួយចំនួនបានលើកឡើងថា លោក ឡាត គិមលាន ជាជំទប់ទី១ នៃឃុំកណ្តែក ស្រុកប្រាសាទបាគង មកធ្វើការមិនទៀងទាត់ និងប៉ះទង្គិចជាមួយថ្នាក់ដឹកនាំ ទើបលោកសុំលាឈប់ពីការងារបែបនេះ។ចំណេកប្រភពខ្លះបានឲ្យដឹងថា លោកធ្វើការមិនចេះអែបអបមេកោយ ទើបបានជាលោកជួបរឿងរ៉ាវច្រើនមិនអាចបន្តការងារបាន។

ដោយឡែក លោក ឡាត គិមលាន ផ្ទាល់បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៥នេះថា លោកមានបញ្ហផ្ទាល់ខ្លួនហើយលោកក៏ចង់រស់នៅជាប្រជាពលរដ្ឋសាមញ្ញនឹងនៅក្នុងគ្រួសារដ៏សែនកក់ក្តៅវិញ។ លោកបន្តថា នៅក្នុងកន្លែងការងាររបស់លោកក៏ជួបបញ្ហាខ្លះដែរ ទើបលោកមិនអាចបន្តធ្វើការជាមួយមេកោយដែលមិនចេះយោគយល់គ្នា។

លោកសំណូមពរឲ្យថ្នាក់ដឹកនាំប្រឹងប្រែងជួយដល់ពលរដ្ឋទន់ខ្សោយផង ព្រោះលោកបានស្ម័គ្រចិត្តលាឈប់ទៅហើយ។នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះ កាសែតកម្ពុជាថ្មី មិនអាចសុំការពន្យល់បន្ថែមពីលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានទេ​ ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម