Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រី៖បរិមាណផលស្រូវរដូវវស្សាឆ្នាំ២០២០អាចទទួលបានជាង៨ លានតោន

បានផុស

នៅ

​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា បរិមាណផល​ស្រូវ​ឆ្នាំ ២០២០ ​អាចសម្រេចបានប្រមាណ ៨, ៥៩៦,៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួល​បាន​ចំនួន៨,២៦៩,៤៨០តោន ។ ​

​រដ្ឋមន្រ្តីកសិកម្ម ​បានបង្ហាញឲ្យដឹងអំពីវឌ្ឍនភាព នៃការស្តារស្រូវរដូវវស្សា និងស្រូវដើមរដូវប្រាំងដែលបាន​ទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គឆ្នាំ២០២០ គិតមកដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០​២០​នេះ ជាលទ្ធផលនៃការស្តារដំណាំស្រូវសម្រេចបានចំនួន ៥៧,៥៥៧ ហិកតាស្មើនឹង ៨៩,៦៨% នៃ​ផែន​ការស្តារឡើងវិញចំនួន ៦៤,១៧៩ ហិកតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ​កម្ពុជា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ​ដែល​បង្កឲ្យមានផល់ប៉ះពាល់ និងខូច​ខាតដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហ​កម្ម និង សត្វពាហន:នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្តដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេ គឺខេត្ត​បន្ទាយ​មានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ធំ។

ផលប៉ះពាល់និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ឆ្នាំ២០២០ចំនួន១៩ រាជធានី/ខេត្ត ។ ផ្ទៃដីដំណាំ​ស្រូវដែលបានប៉ះពាល់ចំនួន ៣០៤ ៨២១ ហិកតាស្មើនឹង ១០,៩២%នៃផ្ទៃដីដាំដុះដំណាំ​ស្រូវរដូវវស្សា​សម្រេចបាន(២,៧៩០,៨២៩ ហិកតា)។ ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបានចំនួន ១៧៩​,០៥១ ហិកតា​ស្មើនឹង ៦,៤១% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន ។ ផ្ទៃដីដំណាំស្រូវដែលបានខូចខាត​១២៥ ៧៧០ហិកតាស្មើនឹង៤,៥%នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបាន ។ ផ្ទៃដីដំណាំស្រូវ​ដែល​មាន​លទ្ធភាពស្តារបាន៦៤ ១៧៩ ហិកតា ។

លទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ​មានចំនួន ៥៧ ៥៥៧ ហិកតា ស្មើ​នឹង ៨៩,៦៨% នៃផែនការស្តារឡើងវិញចំនួន ៦៤ ១៧៩ ហិកតា ដែលក្នុងនេះរួមមាន៖ខេត្តពោធិ៍សាត់ សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃផែនការស្តារឡើងវិញចំនួន ១៧ ៨០៤ ហិកតា ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃផែនការស្តារឡើងវិញចំនួន ១០ ៥០០ ហិកតា ​ ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤ ២០៦ ហិកតាស្មើនឹង ៧១,១៤ ហិកតា នៃផែនការ​ស្តារ​ឡើង​វិញ ចំនួន ១៩ ៩៧០ ហិកតា ​ ខេត្តកំពង់ធំ សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃផែនការស្តារឡើងវិញចំនួន ៨ ២៥១ ហិកតា ​ ដោយឡែកខេត្តចំនួន១៥ទៀត ដែលទទួលរងការខូច​ខាត​តិចតួច បានខិតខំស្តារសម្រេចបានពី ៩៨ ទៅជាង ១០០% នៃផែនការរួចហើយដែរ លើកលែងតែ​ខេត្ត​កណ្តាល សម្រេចបានត្រឹមតែ ៧០,១១% នៃផែនការស្តារឡើងវិញ​៕

អត្ថបទ ​៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ៥២ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ៥៩ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម