Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធ DGB Financial Group ផ្ដល់​អំណោយ ម៉ាស់​ជូន​កម្ពុជា និង​សម្រេច​បញ្ចុះ​អត្រា​ការប្រាក់​ឥណ ទាន​សម្រាប់​ពលក​រ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​

បានផុស

នៅ

ប្រទេស​កូរ៉េ​៖ សម្ព័ន្ធ DGB Financial Group ដឹកនាំ​ដោយ​លោក KIM TAE OH ប្រធាន​ក្រុមប្រឹក្សាភិ បាល បានសម្រេច​ផ្ដល់​អំណោយ​ជា​ម៉ាស់​ដល់​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េខាង ត្បូង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​១០,០០០​ដុល្លា​អាមេរិក ខណៈ​កម្ពុជា​កំពុងមាន​តម្រូវការ និង​សម្រេច​បញ្ចុះ​អត្រា​ការប្រាក់​ឥណទាន​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ឱ្យ​កាន់តែ​ប្រសើរឡើង​ផង ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​បែបនេះ​បានធ្វើ​ឡើងក្នុងជំនួប​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​រវាង​ប្រតិភូ​របស់​សម្ព័ន្ធ DGB Financial Group ដឹកនាំ​ដោយ​លោក KIM TAE OH ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ក្រុមការងារ​ស្ថានទូត ដឹកនាំ​ដោយ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការយោគ យល់​គ្នា និង​ការផ្ដល់​ជំនួយ​សប្បុរស​ធម៌​ដល់​កម្ពុជា ។​

​សូម​បញ្ចាក់​ផងដែរ​ថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើម​ដំណើរការ​វិនិយោគទុន​រកស៊ី​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា (DGB Bank) ចាប់តាំងពី​ឆ្នាំ​២០១២ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​បាន​ពង្រីក​ខ្លួន​រហូត៩​សាខា ជាមួយ​បុគ្គលិក​ប្រមាណ​ជាង៦០០​នាក់​។​

​ក្នុងឱកាស​នោះ លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែងអំណរគុណ ដល់​លោក​ប្រធាន​សម្ព័ន្ធ DGB ដែលមាន​ទំនុកចិត្ត និង​បាន​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ហើយ​សន្យា​ជួយ​សហការ​បង្កលក្ខណៈ និង​ជម្រុញ​បន្ថែម​អោយអស់​ពី​លទ្ធភាព​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សំដៅ​ឱ្យមាន​សុខ ដុមរមនា​សម្រាប់​ក្រុមហ៊ុន​ដែលមាន​បំណង និង​បាន​បណ្ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​លោក KIM TAE OH ក៏​សូម​ថ្លែងអំណរគុណ​ដល់ លោក​ឯកអគ្គរាជទូត និង​សហការី សម្រាប់​ការស្វាគមន៍ និង​បង្កលក្ខណៈដល់​រូបលោក និង​សហការី ហើយ​ទន្ទឹមនឹង​គ្នា​នេះ សម្ព័ន្ធ DGB Financial Group បានសម្រេច​ផ្ដល់​អំណោយ​ជា​ម៉ាស់​ដល់​កម្ពុជា​ដែល​កំពុងមាន​តម្រូវការ តាម រយៈ​ស្ថានទូត ដោយ​គិត​ជា​ទឹកប្រាក់​ចំនួន១០,០០០​ដុល្លា​អាមេរិក និង​ការបញ្ចុះ​អត្រា​ការប្រាក់ ឥណទាន​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ ឱ្យ​កាន់តែ​ប្រសើរ តប​តាម​ការស្នើ​របស់​ស្ថានទូត​កម្ពុជា​។ បន្ថែម​ពីលើ​នេះ​លោក​ប្រធាន​ក៏បាន​ស្នើ​ដល់​លោក​ឯកអគ្គរាជទូត​ដើម្បី​ជួយ​សិក្សា​ណែនាំ​អំពី​ទីតាំង​ដែល​គ្រោង​នឹង​រៀបចំ​ជាទី​ស្នាក់ការ​កណ្ដាល​រប​ស់ធ​នាគា​នៅ​កម្ពុជា ក៏ដូចជា​ជួយ​ណែនាំ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ក្នុង​ការទទួល​កិច្ចការ​សំខាន់ៗ​របស់​ធនាគារ DGB Bank នៅ​កម្ពុជា​ផងដែរ​៕ អត្ថបទដោយ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម