Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូ​វីដ​១៩

បានផុស

នៅ

អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាជន​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូ​វីដ​១៩ ខណៈដែល​ការ រកឃើញ​អ្នក​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍២៨​វិច្ឆិកា មានការ​ថមថយ​ខ្លះៗ​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការប្រគល់​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្តតាម​ការណែនាំរ​បស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កង យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចេញ​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពល រដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រ សួងសុខាភិបាល ក៏ដូចជាប្រមុខ​រាជ​រា​ដ្ឋា​ភិ​បាល​។

ចាប់តាំងពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​១១ ខែធ្នូ​ នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញចំនួន១២​គ្រឿង ដែល​បំពាក់​ដោយ គ្រឿង​ឧ​គ្ឃោ​សន​ស័ព្ទ​បំពង​សម្លេង ក៏​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំ ពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺកូ​វីដ​-១៩​នេះ​ឲ្យ​បាន​ខ្ពស់បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មេរោគ​កាច​សាហាវ​មួយ​នេះ ឆ្លង​ចូលក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត បើទោះបីជាស្ថានភាព នៃ​ការរកឃើញអ្នក​វិជ្ជមាន ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺមាន​ការ​ថមថយខ្លះៗ យ៉ាងណាក៏ ដោយ ក៏​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅតែ​ទទូច សូមឱ្យ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុសនេះ បានឆ្លងចូលទៅក្នុង​សហគមន៍ ជា ចង្កោម និង ដោយ​កន្លែង ហើយក៏នៅមាន​ហានិភ័យ​ខ្ពស់នៅឡើយ​៕

អត្ថបទដោយ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៨នាក់

ជីវិតកម្សាន្ដ១៣ នាទី មុន

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម១៨ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម