Connect with us

ព័ត៌មានជាតិ

សម្ភារ​:​និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ត្រូវបាន​ដុតបំផ្លាញ​ចោល​

បានផុស

នៅ

​ឧបករណ៍​និង​សម្ភារ​:​ជាច្រើន​ពាក់ព័ន្ធ​និង​បទល្មើស​នេសាទ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​បង្ក្រាប​ដកហូត​ដុតបំផ្លាញ​ចោល​ខ​ណះ​ជន​ប្រព្រឹត្ត​កំពុង​ពួន​សម្ងំ​យ៉ាង​ស្ងាត់ឈឹង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ឲ្យ​ដឹងថា ​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ ឆ្នាំ​២០២០​នេះ​។​ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ចេង​ ឡេង ​ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការ​ខេត្ត​បាន​ដឹកនាំ​កងកម្លាំង​ក្នុង​ផែន​ជំនាញ​ចូលរួម​សហការ​ណ៍​ជាមួយ​អា ជ្ញាធរ​មូលដ្ឋាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចុះបង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ ​ត្រង់ចំណុច​អតីត​ឡូ​លេខ​២​។​

​ជា​លទ្ធផល​នៃ​ការបង្ក្រាប​ សមត្ថកិច្ច​បា​ន​រឹបអូស​សម្ភា​រះ​និង​ឧបករណ៍​ល្មើស​បាន​មួយចំនួន​រួមមាន​៖​ស្បៃ​មង​ចំនួន​៣.០០០​ម៉ែត្រ​,​ឡុ​ក​ចាប់​ត្រី​ចំនួន​០៤ ​ឡុ​ក​,​បង្គោល​ឈើ​ចំនួន​៣៥០​បង្គោល​,​លែង​កូន​ត្រី​ចម្រុះ​ទៅក្នុង​បឹង​វិញ​ចំនួន​១៦០​គីឡូក្រាម​។​ហើយ​សម្ភារៈ​ល្មើស​ទាំងនេះ​ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ផងដែរ​។​ ដោយឡែក​ជន​ប្រព្រឹត្ត​សមត្ថកិច្ច​ថា​កំពុងធ្វើការ​ស្រាវជ្រាវ​និង​កំណត់​អំពី​អត្តសញ្ញាណ​ដើម្បី​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​នា​ថ្ងៃ​ខាងមុខ​៕​

អត្ថបទដោយ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម