តេស្ត​សំណាក​នៅ​ក្រសួង​មហាផ្ទៃ​ព្រឹកនេះ រក្សា​គម្លាត​​គ្នា​យ៉ាង​ត្រឹមត្រូវ ថែមទាំង​បាញ់​អាកុល វាស់កម្តៅអ្នក​ចូលរួម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តេស្ត​សំណាក​នៅ​ក្រសួង​មហាផ្ទៃ​ព្រឹកនេះ រក្សា​គម្លាត​​គ្នា​យ៉ាង​ត្រឹមត្រូវ ថែមទាំង​បាញ់​អាកុល វាស់កម្តៅអ្នក​ចូលរួម

Published

on

នៅ​ព្រឹកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ បាន​រៀបចំ​ដល់ការ​ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ជា​ការកត់សម្គាល់នោះ មានការរៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់​ មាន​ការ​រក្សា​​គម្លាត​​យ៉ាង​ត្រឹមត្រូវ ថែមទាំង​បាញ់​អាកុល វាស់កម្តៅអ្នក​ចូលរួម​ទៀតផង។

ព្រឹកនេះ​ការ​ធ្វើ​តេស្ត​សំណាក​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា មាន​ ០៧ ទីតាំង​៖

  • ផ្ទះ​សម្តេច​ពញាចក្រី ហេង សំរិន វេលា​ម៉ោង ០៨ ០០ ព្រឹក
  • ផ្ទះ​សម្តេច​ក្រឡាហោម ស ខេង វេលាម៉ោង ០៨ ០០ ព្រឹក
  • រដ្ឋសភា វេលាម៉ោង ០៩ ០០ ព្រឹក
  • ក្រសួងមហាផ្ទៃ វេលាម៉ោង ០៨ ០០​ ព្រឹក
  • ផ្ទះ​ឯកឧត្តម ហ៊ុន ម៉ានី វេលាម៉ោង ១១ ០០ ព្រឹក
  • ទីតាំង​អង្គភាពភីឡុត​បន្ទាយ​ទួលក្រសាំង​សម្រាប់ក្រុម​ភីឡុត និង​ក្រុម​អង្គរក្ស​សម្តេច​តេជោ វេលា​ម៉ោង ០៨ ០០ ព្រឹក
  • ពហុកីឡដ្ឋានជាតិ​អូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់ផ្ទាល់ និងប្រយោល) វេលា​ម៉ោង ០៧ ០០ ព្រឹក

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services