Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា នៅ​ហ្សឺណែវ ខកចិត្ត​ចំពោះ​ការ​ចេញផ្សាយ​របស់​អ្នក​រាយការណ៍​ពិសេស​ចំនួន​៣​រូប​

បានផុស

នៅ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ នានា នៅទីក្រុងហ្សឺណែវ បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះការចេញផ្សាយ ព័ត៌មាន​របស់​អ្នក​រាយការណ៍​ពិ​សេសចំនួន៣រូប ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។
 
លោក អាន សុខខឿន ស្ថានតំណាងកម្ពុជា នៅហ្សឺណែវ បានលើកឡើងតាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនចុះថ្ងៃទី១១ ខែធ្នូ ថា នៅ​ទូទាំង​​ពិភពលោក ការឆ្លើយតបនឹងការរាតត្បាតកូវីដ១៩ តម្រូវឱ្យមានវិធាន​ការ​វិសាមញ្ញ ហើយ​សម្រាប់​កម្ពុជា ការឆ្លើយតប ដែលបានដាក់ចេញតាមរយៈវិធីសាស្រ្តមាន​ការចូលរួម​ពី​តួអង្គ​រដ្ឋាភិបាល និង​សង្គម​ទាំង​មូល​ និងស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាព​ពិភព​លោក មានគោលបំណង ដើម្បីធានាថា ជីវិតដ៏មានតម្លៃ នឹងមិនត្រូវបានបាត់បង់។ គិតត្រឹមថ្ងៃនេះ ប្រទេស​កម្ពុជា​បានគ្រប់គ្រងមេរោគកូវីដ-១៩​ ដោយមាន​ករណី​វិជ្ជមាន​តិច​ជាង៣៦០ នាក់ ពុំមានអ្នកស្លាប់ និងពុំ​មាន​ការ​បិទប្រទេសឡើយ។ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងលេខ៣ នៅ​លើ​ពិភព​លោក ក្នុងការគ្រប់គ្រងបានប្រសើរបំផុតចំពោះការរាលដាលឆ្លងមេរោគនេះ (យោងតាម Bureau de Perspective Economique of Senegal)។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អាន សុខខឿន ការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកផ្ទុកមេរោគកូវីដ១៩ ដោយក្រ​សួង​សុខាភិបាល គឺមានសារៈសំខាន់ជាខ្លាំង និងភាពចាំបាច់បំផុត ក្នុង​កាលៈទេសៈ​តម្រូវ​ឱ្យ​មានការ​ទប់​ស្កាត់ជា​បន្ទាន់នូវការឆ្លងចូលសហគមន៍ ដែលមិនទាន់ឃើញប្រភពច្បាស់នៅឡើយ ក្នុងគោលប​បំណង​ការពារសុវត្ថិភាពសុខភាពសាធារណៈ និងសន្តិសុខរបស់ប្រជាជនទាំងមូល ដែលត្រូវបានធានា ដោយ​ច្បាប់​អន្តរជាតិ។

លោកបន្តថា វិធាន​បណ្ដោះអាសន្ន​ខាងលើ ត្រូវបានដាក់​ចេញ ដើម្បីលើកទឹកចិត្ត និង​ជំរុញ​ឱ្យមានការតាមរកធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ចំពោះបុគ្គល​ពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ថ្ងៃទី៣ និង២៨ ខែវិច្ឆិកា” ​សំដៅ​រួមចំ ណែកទប់ស្កាត់ការឆ្លង​រាលដាលដែល​មិន​អាចគ្រប់គ្រងបាន ដូចដែលតំបន់ខ្លះក្នុងពិភពលោកកំពុងជួបប្រទះ យ៉ាងធ្ងន់ធ្ងរ ។ 

ជាការគាំទ្រដល់វិធានការខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជាសា​ធារណៈ​នូវអត្តសញ្ញាណផ្ទាល់របស់សម្តេច នៅពេលធ្វើតេស្តកូវីដ-១៩ និងបានអំពាវនាវមិនឱ្យមាន​ការ​រើស​អើងចំពោះអ្នកជំងឺ​កូវីដ​-១៩ ផងដែរ។ ការគាំទ្រ និងកិច្ច​សហប្រតិបត្តិការដ៏ធំធេងរបស់ពលរដ្ឋកម្ពុជា ចំ​ពោះ​វិធានការណ៍ខាងលើត្រូវ​បានឆ្លុះបញ្ចាំង តាមរយៈវត្តមានដ៏ក្លាហានរបស់ពលរដ្ឋកម្ពុជា ចំនួនលើស​មួយម៉ឺននាក់ ដែល​ទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយព្រឹត្តិការណ៍ខាងលើ ចេញមកចូលរួមធ្វើ តេស្តកូវីដ-១៩ ដោយ​ស្ម័គ្រចិត្ត។ 

កិច្ចប្រឹងប្រែងការពារភាពឯកជនរបស់បុគ្គលពាក់ព័ន្ធ ក៏ត្រូវបានខិតខំធ្វើឡើងផងដែរ នៅពេលចំនួន​ករណី​វិជ្ជមាន​កូវីដ-១៩ ជាប់ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើហាក់បានថយចុះ។ ការដាក់បង្ហាញរូបភាព ដែល​បាន​ប្រើប្រាស់ក្នុងគ្រាតម្រូវឱ្យមានប្រតិបត្តិការស្វែងរកជាបន្ទាន់ និងឆាប់រហ័សនោះ ឥឡូវត្រូវបានដក​ចេញពីសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួង​សុខាភិបាលរួច​ហើយ។ ការឈប់បង្ហាញឈ្មោះ ក៏នឹង​ត្រូវចាប់ផ្តើមអនុវត្តឡើងវិញ នៅពេលការឆ្លងចូលសហ​គមន៍ត្រូវបានគ្រប់គ្រងទាំងស្រុង។

កិច្ចការពារសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាព នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ វិធាន​ការប្រុងប្រយ័ត្ន និងគំនិតផ្តួចផ្តើមផ្សេងៗត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាល​ដាលជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ និងដើម្បីដោះស្រាយស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារ ។
 
ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ បញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩របស់កម្ពុជា បាន​ដាក់បញ្ចូលនូវគុណតម្លៃសិទ្ធិមនុស្ស។ ចម្បងនិងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន និង សិទ្ធិទទួល​បានការព្យាបាលសុខភាព។ អ្នករាយការណ៍ពិសេស ដែលបុគ្គលខ្លះមិនដែលស្គាល់ច្បាស់ពី កម្ពុជាផង​នោះ គួរតែចូលរួមអបអរចំពោះសមិទ្ធផលខាងលើដែលមិនអាចប្រកែកបាន ទទួលស្គាល់នូវ អាទិភាព​របស់​កម្ពុជា និង​បំពេញ​តួនាទី​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ តាម​រយៈ​ការ​ជួយ​បន្ថែម ជា​ជាង បង្អាក់​ដល់​បេសកកម្ម​សង្គ្រោះ​ជីវិត និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម