ព័ត៌មានជាតិ
កងអាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ១៩
ក្រោយមានការប្រគល់ភារកិច្ចពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែដាក់ចេញបទបញ្ជាឲ្យបន្តផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសំឡេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល។
ជាក់ស្តែងចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែធ្នូនេះ ម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿង ដែលបំពាក់ដោយ គ្រឿងឧគ្ឃោសនស័ព្ទបំពងសំឡេង ក៏នៅតែបន្តចេញផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត បើទោះបីជា ស្ថានភាព នៃការរកឃើញ អ្នកវិជ្ជមាន ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយខ្លះៗ យ៉ាងណាក៏ដោយ ក៏លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅតែទទូច សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថាវីរុសនេះ បានឆ្លងចូលទៅក្នុងសហគមន៍ជាចង្កោមនិងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់ នៅឡើយ៕
អត្ថបទ៖ វិមាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ