Connect with us

ព័ត៌មានជាតិ

អង្គការមួយស្នើសុំ​ហាមឃាត់ការជួញដូរសត្វសុនខ​នៅកម្ពុជា

បានផុស

នៅ

​អង្គការ ហ្វ្រ័រ ផរ អន្តរជាតិ បាន​សរសេរ​លិខិត​ជំហរ​មួយ​ច្បាប់ ជួន​សម្ដេច​តេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដើម្បីស្នើសុំឲ្យ​ជួយហាម​ឃាត់​ការជួញដូរសត្វសុនខ (សត្វឆ្កែ)ដែល​កំពុងតែ​ចរាចរណ៍​នៅក្នុងប្រទេស​កម្ពុជា។

តាមរយៈលិខិតដែលផ្ញើជួន សម្ដេច​នាយករដ្ឋមន្ត្រី​ ដែលទើបទទួលបាននៅថ្ងៃនេះ​មានខ្លឹមសារថា​«តាង​នាម​យើងខ្ញុំតំណាងអង្គការ ហ្វ្រ័រផរអន្តរជាតិ និងប្រជាពលរដ្ឋជាង១លាននាក់ ​នៅជុំវិញពិភពលោក និង​ដោយ​ឡែកប្រជាពលរដ្ឋជាង២០ម៉ឺននាក់ នៅតំបន់​អាស៊ីអាគ្នេយ៍​ សូមគោរព​ស្នើសុំ​សម្ដេច​ដើម្បី​ហាមឃាត់​ការជួញដូរសាច់ឆ្កែ ក្នុងបុព្វហេតុគាំពារ​សុខុមាលភាព​សត្វ​ក៏ដូចជាការពារសុខភាព​និងសុវត្ថិភាពប្រជា​ជន​កម្ពុជា ផងដែរ»។

អង្គការដដែល​បានរៀបរាប់ថា ជំនួញសាច់ឆ្កែនៅកម្ពុជា បានជាប់ពាក់ព័ន្ធដល់​ការសម្លាប់ និងបរិភោគសត្វ​ឆ្កែរហូតដល់ទៅជាង៣លានក្បាលក្នុងមួយឆ្នាំ ហើយត្រូវបានគេយកទៅសម្លាប់យ៉ាងសាហាវ​ឃោរឃៅ​ជា​ទីបំផុត។

Cambodia, Siem Reap | 2019 02 14 | Dogs in cages in Siem Reap, Cambodia. Dog meat sausage.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវបង្ហាញថា ប្រជាជនកម្ពុជា តិចជាង១២ភាគរយ ទទួលទានសាច់ឆ្កែជាប្រចាំ​ហើយការ​ទទួល​ទាននេះទៀតសោតជាប្រវត្តិសាស្ត្រមិនមែនជាវប្បធម៌ខ្មែរឡើយ។

លោកស្រី​វេជ្ជបណ្ឌិត​ ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុក​សុខុមាលភាព​សត្វ​អនា​ថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា«យើងមាន​មោទនភាព​ដែលបានឈានដល់​ដំណាក់កាល​សំខាន់​ដំបូង​ នៃការគាំទ្រជាសាធារណៈពីប្រជាជននៅទូទាំងពិភពលោក ដែល​បដិសេធ​ចំពោះការជួញដូរ​សាច់​ឆ្កែ​ និងឆ្មា និងភាពសាហាវឃោរឃៅរបស់ការជួញដូរមួយនេះ។ យើងបានឃើញចំណុចរបត់​អំ​ណោយ​ផល​និង​សំខាន់ៗជាច្រើននាឆ្នាំនេះ»។

លោកស្រីបានបន្តថា«ខេត្ដសៀមរាប បានធ្វើជា​គំរូ​ខេត្តមួយនៅពេលដែលបានហាមឃាត់ការជួញដូរ​សាច់​ឆ្កែ ប៉ុន្តែយ៉ាង​ណាក៏ដោយក៏នៅតែមានការងារជាច្រើនដែលខេត្តមួយនេះត្រូវធ្វើ​។ រួមជាមួយនិង​អ្នកគាំទ្រ​មួយ​លាននាក់ យើងសូមជំរុញឱ្យរដ្ឋាភិបាល មានការទទួលខុសត្រូវ​និងហាមឃាត់ការជួញដូរសាច់​ឆ្កែនិង​ឆ្មា​ដើម្បីការពារមនុស្សនិងសត្វ”»។

លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង​នៃយុទ្ធនាការការបញ្ចប់ការ​ជួញដូរសត្វឆ្កែ និងឆ្មា បាននិយាយថា តាមរយៈការងារ និងកិច្ច​សហប្រតិបត្តិការ​អប់រំ​ជា​មួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង ភាគី​ពាក់ព័ន្ធ​ផ្នែកទេសច​រណ៍ គោលដៅ​របស់​អង្គការ ហ្វ្រ័រ ផរ គឺ​ចង់​ឲ្យ​រដ្ឋាភិ​បាល​នៅ​អាស៊ីអាគ្នេយ៍ ​ណែនាំ ពង្រឹង និង អនុវត្ត​ច្បាប់​ការពារ​សត្វ ដើម្បី​បញ្ចប់​ការ​ចាប់​យក​សម្លាប់​និង​បរិភោគ​សាច់ឆ្កែនិងឆ្មា។ ​

លោកបានបន្តថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនត្រឹមតែជាអំពើសាហាវព្រៃផ្សៃប៉ុណ្ណោះទេ ​ថែមទាំងបង្ក​ហានិភ័យ​ដល់ការកើតមានជំងឺឆ្លងពីសត្វមកមនុស្ស​ ហើយអាច​បណ្ដាល​ឲ្យមានការ​គំរាមកំហែង​សុខភាព​សាធារណៈ​ផ្សេងទៀតដូចជាជំងឺឆ្កែឆ្កួតផងដែរ។

គួរបញ្ជាក់ថា ក្រៅពីកម្ពុជា អង្គការ ហ្វ្រ័រ ផរ ដែលជំនួសមុខឲ្យប្រជាជនមួយលាននាក់ នៅ​ទូទាំង​ពិ​ភព​លោក​រួមទាំងប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ រាប់សែន​នាក់ ដែលបានចុះហត្ថលេខាលើញត្តិនេះ ក៏បាន​ផ្ញើលិខិត​បើក​ជំហរ​​ទៅកាន់​រដ្ឋាភិបាល​វៀតណាម និង​ឥណ្ឌូនេស៊ី​ ដោយស្នើឲ្យប្រទេសទាំងពីរនេះ ​បញ្ឈប់​ការ​ជួញ​ដូរសាច់ឆ្កែ និងឆ្មាផងដែរ៕

អត្ថបទ ៖ សំអឿន
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម