ប្រកួតស្ទូចត្រី ទាក់ទាញ​ក្រុមអ្នកជំនាញជាង ១៤៧នាក់ ដាក់​ពាក​្យ​ប្រកួត​ប្រជែង​គ្នា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រកួតស្ទូចត្រី ទាក់ទាញ​ក្រុមអ្នកជំនាញជាង ១៤៧នាក់ ដាក់​ពាក​្យ​ប្រកួត​ប្រជែង​គ្នា

Published

on

ខេត្តព្រះសីហនុ៖ក្រុមអ្នកជំនាញប្រើប្រាស់ដងសន្ទូច សម្រាប់​ចាប់ត្រីមកពីតំបន់ផ្សេងៗគ្នាចំនួនប្រមាណ១៤៧នាក់ នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២០ បានប្រមួលផ្តុំបើកការប្រកួតប្រឡងស្ទួចត្រីរូមគ្នារៀបចំឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោក ភី ចាន់សុខណា ប្រធានក្រុមអ្នកស្ទូចត្រីបានឱ្យដឹងថា ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុបានបង្កើតឡើងនៅឆ្នាំ២០២០នេះ ជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជាដែលបាន​រៀបចំ​នៅឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីបំផុសចលនា ព្រមទាំងលើកទឹកចិត្តរួមគ្នាការពារ និងអភិរក្សធនធានមច្ឆាជាតិ ក្រោមប្រធានបទ “រួមគ្នា បំបាត់ការនេសាទខុសច្បាប់”។

នាឱកាសនោះលោក   គួច ចំរើន  អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករស្ទូចត្រីទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បី​បំផុសស្មារតីប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្សធនធានមច្ឆាជាតិ និងលុបបំបាត់ការនេសាទខុសច្បាប់។

លោក​ស្នើដល់​ក្រុមអ្នកស្ទូចត្រីខេត្តព្រះសីហនុក៏ដូចជាក្រុមអ្នកស្ទូចត្រីកម្ពុជា ត្រូវ​រៀបចំក្បួនខ្នាតលក្ខន្តិកៈនិងគោលការណ៍នៃការប្រកួតប្រជែងឱ្យបានច្បាស់លាស់ដើម្បីឈានទៅរៀបចំ​ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។ ជាពិសេស​ក្នុង​ឱកាសបុណ្យសមុទ្រខេត្តព្រះសីហនុ  នឹងប្រារព្វនៅ ឆ្នាំ២០២១ ដើម្បី​ដាក់​បញ្ចូល​កម្មវិធីប្រកួតស្ទូចត្រីនៅក្នុងរបៀបវារៈផងដែរ។

ការ​ប្រកួត​ស្ទូច​ត្រី​នេះ អ្នកជាប់លេខ១ ទទួលបានថវិកាចំនួន ១លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល លេខ៣ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល និង​អ្នកជាប់លេខ៤ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល៕

អត្ថបទ៖ កោះពស់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា12 mins ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា22 mins ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ29 mins ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ39 mins ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ1 hour ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services