Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​ បំផុស​ពលរដ្ឋ ​ចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

បានផុស

នៅ

​​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្ដរមានជ័យ ដឹកនាំ​មន្ត្រីរាជការ​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ និងចែកម៉ាស បាញ់អាកុល វាស់​កម្ដៅ​ ​ជូនដល់​អាជីវករ​នៅ​ក្នុង​ផ្សារ​សំ​រោង ចំនួន ១,០០០ម៉ាស ព្រមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវ ​។យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ដើម្បី​បំផុសចលនា នៃការពាក់ម៉ាស ក្នុងបំណងទប់ស្កាត់ការរីករាល​ដាលជំងឺ​កូវីដ-១៩ ជាពិសេសចូលរួម​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្ដរមានជ័យ បានណែនាំដល់អាជីវករ និងប្រជា​ពលរដ្ឋទាំងអស់ ចូលរួម​ពាក់ម៉ាសគ្រប់ៗគ្នា និងលាងដៃជាមួយសាប៊ូ ​អាកុល ឬជែល ព្រមទាំងចៀសវាង​ការជួបជុំ ​ស្របតាមការ​ជូន​ដំណឹង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ​ ។

អភិបាល​ខេត្ត​ឧត្ដរមានជ័យ បានថ្លែងទៀតថា ចំពោះអាជីវករ ទាំងឡាយណាដែលមិនព្រមគោរពតាមបទ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​នោះទេ អាជ្ញាធរខេត្ត​នឹងចុះបិទទីតាំង​អាជីវកម្ម​នោះ​ជាបណ្ដោះអាសន្ន ក្នុងន័យ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

អត្ថបទ ​៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម