Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១

បានផុស

នៅ

លទ្ធផលកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​ លើកទី៩២ របស់​សមាគម​អន្តរជាតិ នៃ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) តាមការបញ្ចូនរូបភាព និង​សម្លេង នៅទីក្រុង​ទុយ​នីស ប្រទេសទុយនេស៊ី នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបាន​គម្រោងសំខាន់ៗ​ជា​ច្រើន នៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២លានដុល្លារ ហើយក្នុងចំនួននេះរដ្ឋបាលរាជធានី​ភ្នំពេញ​ត្រូវ​ចូលរួម​បដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូនេះថា ក្រោយកិច្ចប្រជុំការិយាល័យ​អចិន្ត្រៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាពេល​ប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបាន​គម្រោង​អនុវត្ត​​ដូចជា៖

ក-គម្រោង “សុខុមាលភាព​នៅក្នុងទីក្រុង និងការគ្រប់គ្រង​កាកសំណល់​ភក់​បង្គន់​” ដែលមានទំហំទឹក​ប្រាក់​ចំនួន​ប្រមាណ ២.០៨លានដុល្លារអាមេរិក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមបដិភាគ​ចំនួន១០​ម៉ឺនដុល្លារអាមេរិក និងទីតាំងសម្រាប់សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ ចំណែក​ថវិកា​ប្រមាណ២លាន​ដុល្លាទៀត ជាហិរញ្ញប្បទានឥតសំណងរបស់សមាគម និងដៃគូអភិវឌ្ឍ ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ខ-គម្រោង “ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាព​អាសន្ន និងការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺកូវីដ-១៩​ ដែលមានទំ​ហំ​ទឹកប្រាក់​ជិត​២០ម៉ឺនដុល្លារអាមេរិក។

គ-នៅក្នុងការបោះឆ្នោតកែសម្រួលសមាសភាពសមាជិក នៃការិយាល័យ​អចិន្ត្រៃយ៍​ របស់​សមាគម​ឡើង​វិញ រាជធានីភ្នំពេញតំណាងឱ្យទីក្រុងនៅក្នុងទ្វីបអាស៊ី នឹងបន្តធ្វើជាសមាជិកការិយាល័យ​អចិន្ត្រៃយ៍​សម្រាប់​ឆ្នាំ២០២១-២០២២ បន្តទៀត។

កិច្ចប្រជុំបន្ទាប់របស់ការិយាល័យ​អចិន្ត្រៃយ៍​ នឹង​ប្រារព្ធ​ធ្វើនៅទីក្រុងប័រដូ(Bordeaux) សាធារណៈរដ្ឋ បារាំង នៅកំឡុងខែមីនា ឆ្នាំ២០២១។

មន្ត្រីដដែលឲ្យដឹងថា កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើកទី៩២ និងកិច្ចប្រជុំមហាសន្និបាតលើកទី៤០ របស់​សមាគម(AIMF) ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” បានប្រារព្ធធ្វើនៅ​ទី​ក្រុងទុយនីស ប្រទេសទុយនេស៊ី តាមការបញ្ចូនរូបភាពនិងសម្លេង ស្របតាមការអញ្ជើញរបស់ លោកស្រី Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) និងលោកជំទាវ Souad BEN ABDERRAHIM អភិបាលទីក្រុងទុយនីស។

កិច្ចប្រជុំនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

 ១. កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើកទី៩២ បានប្រព្រឹត្តទៅនៅម៉ោង៥​ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅប្រទេសទុយនេស៊ី ត្រូវនឹងម៉ោង១១និង៣០នាទី​រំលង​អាធ្រាត្រ​នៅកម្ពុជា ទៅតាមកម្ម​វិធីនិងរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖

(១) ការពិនិត្យកែសម្រួលសមាសភាពសមាជិកការិយាល័យអចិន្ត្រៃយ៍។
(២) ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១ ។(៣)ការបោះឆ្នោតជ្រើសរើសពានរង្វាន់ស្រ្តីប្រើប្រាស់ភាសាបារាំង។
(៤)របាយការណ៍ថវិកាឆ្នាំ២០២០ និងគម្រោងថវិកាឆ្នាំ២០២១។ និង(៥)របាយការណ៍របស់លោកអគ្គលេខាធិការសមាគមស្តីពីផែនការសកម្មភាព និងគម្រោងកិច្ច​សហ​ប្រតិបត្តិការរបស់សមាគម។

២. កិច្ចប្រជុំមហាសន្និបាតលើកទី៤០

ពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៤០ បាន​ប្រព្រឹត្ត​ទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាព លោក Hichem MECHICHI នាយក​រដ្ឋ​មន្ត្រី​ នៃប្រទេសទុយនេស៊ី និងលោកស្រី Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម​(AIMF) ។

មហាសន្និបាតបានប្រារព្ធធ្វើទៅតាមកម្មវិធី និង​របៀបវារៈ​ដែលបានកំណត់ ដោយ​អង្គ​មហាសន្និបាត​បាន​ធ្វើការបោះឆ្នោតអនុម័តលើសេចក្តីព្រាងឯកសាររបស់​កិច្ច​ប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ និងឯកសារនៃមហាសន្និបាតលើកទី៣៩ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

អង្គ​មហាសន្និបាត​បានបោះឆ្នោតជ្រើសរើសទីក្រុងគីហ្គាលី (Kigali) ប្រទេសរ៉ាវ៉ាន់ដា(Rwanda) ជាទី​តាំង​សម្រាប់​ប្រារព្ធ​ធ្វើមហាសន្និបាតលើកក្រោយ នៅកំឡុងខែកក្កដា ឆ្នាំ២០២១៕

អទ្ថបទ ៖ ស្រីរ័ត្ន


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម