Connect with us

ព័ត៌មានជាតិ

កូវីដនៅកូរ៉េខាងត្បូងឈានដល់កម្រិតប្រកាសអាសន្ន

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាក្នុងអត្រាខ្ពស់ថ្មីដោយមានការឆ្លងចំនួន៩៥០ករណីកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Moon Jae-in បាននិយាយថា ប្រទេសនេះកំពុងប្រឈមនឹងស្ថានភាពអាសន្នហើយបានប្តេជ្ញាពង្រឹងការធ្វើតេស្តនិងតាមដានដើម្បីជាការឆ្លើយតប។ លោកនិយាយថា​ “នេះជាឧបសគ្គចុងក្រោយមុនពេលមានវ៉ាក់សាំងនិងការព្យាបាល។

ករណីថ្មីភាគច្រើនត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ។ តំបន់នេះគឺមានប្រជាជនកូរ៉េប្រហែលពាក់កណ្តាល។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ប្រទេសនេះបានកត់ត្រាការឆ្លងប្រចាំថ្ងៃថ្មីចន្លោះពី៥០០ទៅ ៦០០ករណី។

កាលពីដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួនចំពេលមានករណីរលកទីបី។

ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងជាង៤១,០០០ករណីនិងមានអ្នកស្លាប់ចំនួន៥៧៨នាក់ចាប់តាំងពីរោគរាតត្បាតនេះចាប់ផ្តើម។

ដំបូងឡើយ ប្រទេសនេះបានជួបប្រទះការរីករាលដាលយ៉ាងខ្លាំងក្នុងខែកុម្ភៈបន្ទាប់ពីក្រុមសាសនាមួយនៅក្នុងទីក្រុង Daegu ត្រូវបានគេកំណត់ថាជាចង្កោមចម្លងរោគ។

មិនដូចប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុបនិងកន្លែងផ្សេងទេ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចៀសវាងការបិទប្រទេសហើយផ្ទុយទៅវិញបានផ្តោតលើកិច្ចខិតខំរបស់ខ្លួនលើការធ្វើតេស្តនិងការតាមដានទំនាក់ទំនង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រកឃើញ​ពីរ​ករណីថ្មី​​ទៀត តែ​មិន​​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា

ចុចអាន៖ ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៣ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៤៨ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម