Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ច្បារអំពៅ​ ជាទី​តាំង​ដែល​ស្ត្រី​ម្នាក់​ដោះ​ស្បែកជើង​វាយ​សន្តិ​សុខ​

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង ​និង​ក្រៅ​បរិវេណ​ផ្សារ​បន្លែ​ច្បារអំពៅ​ជាទី​តាំង​ដែល​ស្ត្រី​ម្នាក់​ដោះ​ស្បែកជើង​វាយ​សន្តិសុខ​ផ្សារ​។ ក្នុងនោះ ដោយសារតែ​សន្តិសុខ​យក​ម៉ាស់​ឲ្យ​ពាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពពី ​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ​ខែ​ធ្នូ​នេះ​ថា ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​បន្លែ​នេះ ​គឺ​តាម​ការណែនាំ​របស់​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​គណៈកម្មការ​ផ្សារ​ទាំងអស់ ត្រូវ​ធ្វើ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​សម្លាប់​មេរោគ​គ្រប់​ប្រភេទ​ មិន​ថា​កូ​វីដ-​១៩​ ឬ​រោគ​ផ្សេងៗ​។​

​ក្នុងនោះដែរ​ បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ បាន​ត្រេកអរ​ដោយសារ​គណៈ​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ ក៏​ដូចជា​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​បាន​ញឹកញាប់​បែបនេះ​។​

បន្ថែម​ពី​នោះ ​អ្វី​​ជា​ក្តី​បារម្ភ​នោះ​​ គឺ​គណៈ​គ្រប់គ្រង​ផ្សារ​បាន​ជំរុញ​ឲ្យ​បងប្អូន​ទាំងអស់​មិន​ថា​អ្នក​មាន ​ឬ​អ្នកក្រ​ ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ កុំ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​មិន​ពាក់​ម៉ាស់ ​ហើយ​សន្តិសុខ​ផ្សារ​យក​ម៉ាស់​ឲ្យ​ពាក់​ បែរជា​ជេរប្រទេច ​រួច​ដោះ​ស្បែកជើង​វាយ​សន្តិសុខ​ផ្សារ​ថែមទៀត​។​ បងប្អូន​អាជីវករ​មិន​គាំទ្រ​នូវ​សកម្មភាព​ដ៏​គឃ្លើន​របស់​ស្ត្រី​រូប​នោះ​ឡើយ​។​

​គួរ​បញ្ជាក់​ថា ​ទង្វើ​របស់​ស្ត្រី​ដែល​ដោះ​ស្បែកជើង​វាយ​សន្តិសុខ​ផ្សារ​កន្លងមក ​គឺ​ធ្វើ​ឲ្យ​មហាជន​យ៉ាង​ច្រើន​លើសលប់​មានការ​ខឹងសម្បា​ទៅលើ​ស្ត្រី​រូប​នោះ​ខ្លាំង​ណាស់​។​ ខណៈ​ដែល​មនុស្ស​ក្នុង​ប្រទេស​កំពុង​នាំគ្នា​ពាក់​ម៉ាស់​ដោយសារ​ភ័យខ្លាច​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​។​

​ផ្សារ​បន្លែ​ច្បារអំពៅ ​គឺ​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម