Connect with us

ព័ត៌មានជាតិ

តេស្ត​អវិជ្ជមាន​លើក​ទី​៣ ៖ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ នឹង​ចូល​ធ្វើការ​វិញ​នៅ​ព្រឹក​ថ្ងៃចន្ទ​ស្អែក​នេះ

បានផុស

នៅ

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ទទួល​ពី​ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា លទ្ធផល នៃ​ការ​ធ្វើ​តេស្ត​លើក​ទី​៣ របស់​លោក កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ គឺ អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បញ្ជាក់​ថា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល លោក ក៏ដូចជា​សហការី​ផ្សេងទៀត ដែល​ទទួល​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ លើក​ទី​៣​នេះ នឹង​ចូល​ធ្វើការ​ជា​ធម្មតា​ឡើងវិញ នៅ​ក្រសួងយុត្តិធម៌ ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៤ ខែ​ធ្នូ តទៅ ដោយ​បន្ត​ប្រកាន់ខ្ជាប់​អនុវត្ត​វិធាន​ផ្នែក​សុវត្ថិភាព ស្រប​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នា​នោះ លោក​ កើត រិ​ទ្ធ បាន​សម្ដែង​នូវ​មូលវិចារ​ដ៏​ថ្លៃថ្លា និង​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​សហការី​ទាំងអស់ ព្រមទាំង​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ ដែល​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សុខ​ភាព​របស់​លោក ហើយ​សួរសុខទុក្ខ ក៏ដូចជា​ផ្ញើ​សារ​ជូនពរ​ដល់​លោក ក្នុង​រយៈពេល​​ធ្វើ​ច​ត្តា​ឡី​ស័ក ចាប់​តាំងពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លងមក​។

​សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​០៧​និង​០០​នាទី ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​អ្នក​វិជ្ជ​មាន​មាន​វីរុស​កូ​វីដ-១៩ ​ចំនួន​សរុប​៣៥៩​នាក់ (​ស្ត្រី​៨៤​នាក់ និង​បុរស​២៧៥​នាក់​)។ ក្នុងនោះ ព្យា​បាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន​៣០៧​នាក់ (​ស្មើនឹង​៨៥,៥២​ភាគរយ ធៀប​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ មាន​ស្រី​៦៣​នាក់ និង​បុរស​២៨៨​នាក់​។

​ចំណែក​អ្នក​ប៉ះពាល់​ក្នុង “​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ ការ​ធ្វើ​តេស្ត​វត្ថុ​សំណាក​លើក​ទី​៣ សរុប​មាន​ចំនួន​៨,៨១៤​សំណាក ដោយ​បូក​នឹង​វត្ថុ​សំណាក​នៅសល់​ចំនួន​៦៨​សំណាក ពីថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​សរុប​មាន​ចំនួន​៨,៨៨២​សំណាក ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​ចំនួន​៣,០០២​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​លទ្ធផល​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ គឺ​មាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំង​អស់​។

ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន​៥,៨៨០​សំណាក​ទៀត ដែល​ត្រូវ​ធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​សរុប​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​ចំនួន​៤០​នាក់ ក្នុង​នោះ មាន​ស្ត្រី​១៩​នាក់ និង​បុរស​២១​នាក់​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម