Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​សង្ឃ​ក្លែងក្លាយ​១​អង្គ​ដើរ​បិណ្ឌបាត​យក​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​ បញ្ជូន​ទៅ​តុលាការ

បានផុស

នៅ

​សង្ឃ​ក្លែងក្លាយ​១​អង្គ​ដើរ​បិណ្ឌបាត​បាន​លុយ​យ​ក​ទៅ​ទិញ​ថ្នាំញៀន​ជក់​ ត្រូវ​កម្លាំង​អា​វុធ​​ហត្ថ​​ក្រុង​សិរី​សោភ័ណ ​១​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ​​យ៉ា​ន់​ សុវណ្ណ មេបញ្ជាការ​ក្រុង​សិរីសោភ័ណ ​ចុះ​ឃាត់ខ្លួន​​ហើយ​ដកហូត​បាន​ថ្នាំញៀន​ពណ៌​លឿង​ចំនួន​២​គ្រាប់ ទូរ​ស័ព្ទដៃ​១​គ្រឿង ប្រាក់​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល និង​ស្រោមសំបុត្រ​អញ្ជើញ​ចូលរួម​កសាង​វត្ត​មួយ​ចំនួន រួច​ប​ញ្ជូនមក​មន្ទីរ​ធម្មការ និង​សាស​នា​ខេត្ត ​ដើម្បី​សួរនាំ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០២០ នៅ​ក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​ប​ន្ទា​យ​មា​ន​ជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យ៉ា​ន់ សុវណ្ណ បាន​ឲ្យ​ដឹង​ប​ន្ត​ទៀតថា​ ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​បាន​ដោយសារតែ​បាន​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​បង្ហាញប្រាប់សង្ឃ​នោះ​មានឈ្មោះ យ៉ុ​ក សុខ​ទិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ខ្វៅ ឃុំ​បាក់​ហុយ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត​បន្ទាយមានជ័យ ប​ញ្ជូ​នម​ក​ធ្វើ​ពិធី​ផ្សឹក​នៅ​វត្ត​សមាធិ​ផល បន្ទាប់មក​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​បញ្ជូ​នទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តា​មផ្លូវ​ច្បាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ​៕

អត្ថបទដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម