Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​ នៅ​ព្រឹកស្អែក​ ពាក់ព័ន្ធ​ស្ថានភាព​កូ​វីដ​១៩​ នៅ​កម្ពុជា​

បានផុស

នៅ

​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​វេលា​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ​នឹង អញ្ជើញ​ថ្លែង​សារ​ ដែល​មាន​ការផ្សាយ​ផ្ទាល់​ពិសេស​ផ្ញើ​ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ (​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​) និង​ការទិញ​វ៉ា​ក់សាំង​ជំងឺ​កូ​វីដ ១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ដោយ​ឥតគិតថ្លៃ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គ ភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការគណៈរដ្ឋមន្ត្រី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស្វាយ ស៊ីថា បាន​គូស​បញ្ជាក់​ថា ​ការផ្សាយ​ផ្ទាល់​នេះ​ធ្វើឡើង​ចេញពី​ភូមិ​គ្រឹះ​របស់​សម្តេច​នា​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ​ដោយ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ការ​កាច់​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា​។​

​សូម​បញ្ជាក់​ថា ​ដោយឡែក​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​សម្រាប់​ថ្ងៃ​ទី​១៤ ធ្នូ​នេះ​ក្រសួងសុខាភិបាល​ប្រកាស​ថា ​មិន​មាន​ករណី​ថ្មី​នៃ​កា​រឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ឡើយ​។ ក្រសួងសុខាភិបាល​ដោយ​បញ្ជាក់​ថា​ សំណាក ៣,៨៣៨ នៃ​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​នៅ​ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ត្រូវ​បាន​វិភាគ​ដោយ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ​ដោយ​លទ្ធ​បង្ហាញ​ថា ​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់។ សម្រាប់​សំណាក​នៅសល់​ជាង ៣,០០០​ទៀត​ មន្ត្រី​ជំនាញ​នឹង​បន្ត​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នា​ថ្ងៃទី​១៤ ធ្នូ​នេះ ។

​ក្រសួង​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ថ្ងៃនេះ​មាន​ជនជាតិ​ខ្មែរ​ទាំង ២ នាក់​ដែល​បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ​ មាន​ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នា​ក់ មាន​អាសយដ្ឋាន​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត។ ស្ត្រី​រូប​នេះ​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​ ហើយ​មកដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា ឆ្នាំ​២០២០។ រីឯ​អ្នកជា​សះស្បើយ​ពី​កូ​វីដ​-១៩​ម្នាក់ទៀត​ជា​បុរស​ខ្មែរ​-​អាមេរិក​មាន​វ័យ​៤៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ បុរស​រូប​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃ​ទី​៤​ធ្នូ​បន្ទាប់ពី​ធ្វើដំណើរ​មកពី​សហរដ្ឋ​អាមេរិក​ហើយ​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ចិន​។

​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល​រក​ឃើញ​នៅ​ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» មាន​ចំនួន​៤០​នាក់។ ក្នុង​នោះ​ប្រុស ២១ នាក់ និង ស្រី​មាន ១៩ នាក់ សម្រាប់​កម្ពុជា​ទាំងមូល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣៥៩ នាក់​ ដោយ​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ ៣០៩ នាក់ និង ៥០ ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្ត ភាព​ខ្មែរ​-​សូ​វៀត នៅ​មណ្ឌល​សុខភាព​ចាក់អង្រែលើ​និង​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរបេង​និង​ហង់​សិន​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម