Connect with us

ព័ត៌មានជាតិ

​ស្ពាន​ព្រះមុនីវង្ស​ចាស់ថ្មី សុទ្ធ​តែ​ខ្សាច់ ដោយសារតែរថយន្ត​​មិន​គ្របកៅស៊ូ​

បានផុស

នៅ

​​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី បាន​សង្កេតឃើញ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ ដាក់​កម្លាំង​លាង​សំអាត​ផ្លូវ​សឹង​រាល់ថ្ងៃ​នៅតែ​មិន​ស្អាត​ ព្រោះ​រថយន្ត​ដឹក​ដី​មិន​គ្រប​កៅស៊ូ​បង្ក​ឲ្យ​ជ្រុះ​ពេញ​តែ​ម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រសាសន៍​លោក ប៊ិន រ៉ុង ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​នេះ បាន​ឲ្យ​ដឹង​ថា សឹង​ជា​រៀងរាល់ថ្ងៃ​លោក​បាន​សង្កេតឃើញ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​សំអាត​និង​លាង​ស្ពាន​ទាំង​២​នេះ ​ក៏​ព្រោះតែ​កម្ទេច​ខ្សាច់​ជ្រុះ​ពេញ​លើ​ទ្រូង​ស្ពាន​តែ​ម្តង​។ ប្រភព​ដដែល​បន្តថា​ មូល​ហេតុ​ដែល​រថយន្ត​ដឹក​ខ្សាច់​កំពប់​ជ្រុះ​ពេញ​លើ​ផ្លូវ​បែបនេះ​ ក៏​ដោយសារតែ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​សើម​រៀងរាល់​យប់​ដូច​ហែកឋិនទាន​ទៅ​វត្ត​ដូច្នេះ​ឯង​។

​យោង​តាម​ប្រភព​ពី​លោក​ គុយ គឹម​ហ៊ាង ប្រធាន​ការិយាល័យ​សាធារណការ​នៃ​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ ដែល​ត្រូវ​ទទួល​ជា​ចាំបាច់​បំផុត ​ហើយ​បើសិនជា​មិន​ធ្វើការ​បោស​នឹង​លាង​សំអាត​វិញ​ គឺ​ច្បាស់​ជា​ក្លាយទៅជា​ផ្លូវលំ​មិន​ខាន​។​

​លោក​ប្រធាន​ការិយាល័យ​បន្ត​ថា ក្នុង​នោះ​លោក​បាន​ធ្វើ​ការ​ដល់​ម្ចាស់​អាជីវកម្ម​បើក​ដេប៉ូ​ខ្សាច់​ ត្រូវ​មាន​ការ​ដាក់​កៅស៊ូ​ទម្រ​និង​គ្រប​ឲ្យ​ជិត​បើ​ពុំ​នោះ​ទេ​ ខ្សាច់​សើម​ពិតជា​ហូរ​ជ្រុះ​ពេញ​លើ​ស្ពាន​និង​ផ្លូវជាតិ​ជាក់​ជាមិនខាន​។ ដោយឡែក​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​ រាល់ថ្ងៃនេះ​ គឺ​ភារកិច្ច​របស់​អាជ្ញាធរ​សង្កាត់​របស់​លោក ​ត្រូវតែ​លាង​និង​បោសសំអាត ​បើ​ពុំ​ដូច្នោះ​ទេ​ ច្បាស់​ជា​កំទេច​ដី​ហុយ​ពេញ​លើ​ភ្នែក​អ្នក​ធ្វើដំណើរ​ជាក់​ជាក់​ជាមិនខាន​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​​ចរាចរណ៍​លើ​ផ្លូវ​ធំៗ បាន​វិល​មក​កកស្ទះ​វិញ ក្រោយករណី​ឆ្លង​កូវីដ១៩ ថមថយ​ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម