លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រ ឆាំងកូវីដ-១៩ បានចុះសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ សម្តេចតេជោប្រឆាំងកូវីដ-១៩។
ក្នុងការចុះសំណេះសំណាល ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលចូលរួមបំពេញបេសកកម្មលើកទី២ នៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលើកទី១ សហការជាមួយក្រសួង សុខាភិបាល នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងវិទ្យាស្ថានសុខភាពសាធារណៈ និងលើកទី២នេះ សហការជាមួយក្រសួង សុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលមានសមាជិកចូលរួមចំនួន១៥០ នាក់ និងយកសំណាកបានជាង៤,០០០ សំណាក។
លោកស្រី ពេជ ចន្ទមុន្នី តាងនាមឲ្យប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត បានថ្លែងអំណរគុណដល់ប្អូនៗដែលបានស្ម័គ្រចិត្តចូលរួមតាមការអំពាវរបស់ថ្នាក់ដឹកនាំកំពូល ដែលបានបំពេញការងារក្នុងពេលកន្លងមក និងកំពុងបន្តការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនេងជំងឺកូវីដ-១៩ នេះ។
លោកស្រី ពេជ ចន្ទមុន្នី បានថ្លែង អំណរគុណដល់ប្អូនៗ ជាគ្រូពេទ្យទាំងអស់ វិទ្យាស្ថានសុខភាពសាធារណៈ និងក្រសួងសុខាភិបាល ដែលបានផ្តល់ការបណ្តុះបណ្តាលដល់ប្អូនទាំងចំណេះ និងជំនាញក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងថ្លែងអំណរគុណដល់អាជ្ញាធររពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះ។
សូមបញ្ជាក់ថា ការសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានធ្វើឡើងនៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ មន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរក្រុមការងារ និងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ កងរាជអាវុធហត្ថមិនត្រូវ ភ្លេចខ្លួនដោយខ្វះការប្រុងប្រយ័ត្នដាច់ខាតចំពោះជំងឺរាតត្បាតកូវីដ១៩