Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ បង្ហាញ​ពី​ល្បិច​ជនល្មើស​ឆបោក​ប្រាក់​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

បានផុស

នៅ

​ក្រសួងមហាផ្ទៃ​ បាន​បង្ហាញ​ពី​ល្បិច​ជនល្មើស​ឆបោក​ប្រាក់​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​រូបភាព​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឲ្យ​ពួកគាត់​បន្ត​ចាញ់បោក​អស់​ប្រាក់​កាក់​ជា​បន្ត​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​របស់​ក្រសួងមហាផ្ទៃ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ត្រូវ​បាន​ជនខិលខូច​បន្ត​សកម្មភាព​ឆបោក​ប្រាក់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ យោង​តាម​ព័ត៌មាន​របស់ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​សម្រេច​គម្រោង​ឆបោក ដំបូង​ឧក្រិដ្ឋជន​បាន​ស្វែងរក​លេខ​ទូរស័ព្ទ ឬ​អ៊ី​ម៉ែ​ល របស់​ជនរងគ្រោះ​លើ បណ្តាញ​ទំនាក់ទំនង​សង្គម គេហទំព័រ​ទិញ​លក់ ឬ​គេហទំព័រ​ស្វែងរក​ការងារ​ជាដើម​។

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ក្រើនរំលឹក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ពិចារណា​ឲ្យ​ច្បាស់លាស់​មុននឹង​ផ្ញើ​ប្រាក់​ទៅដល់​នរណា​ម្នាក់ កុំ​ឲ្យ​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ និង​ធ្វើ​សេចក្តី​រាយការណ៍ ឬ​ដាក់​ពាក្យ​បណ្តឹង​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ពេល​ជួប​បទល្មើស​ដូចជា​៖ ១- ប្រាប់​ជនរងគ្រោះ​ថា ទទួល​បាន​កេរ្តិ៍មរតក​ពី​សេដ្ឋី​ក្រៅ​ប្រទេស នូវ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ ឬ​ផ្ទេរ​ប្រាក់​។​ ២- ប្រាប់​ជនរងគ្រោះ​ថា ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សេងៗ ដែល​មាន​ទំហំ​ទឹកប្រាក់ រាប់​ម៉ឺន​ដុល្លារ​អាមេរិក និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ ឬ​ផ្ទេរ​ប្រាក់​។ ៣- ប្រាប់​ជនរងគ្រោះ​ថា ខ្លួន​មាន​ឧបករណ៍​និង​ក្រដាស​បោះពុម្ព​ប្រាក់ និង​តម្រូវ​ប្រាក់​កក់ ​ដើម្បី​បញ្ជូន​ឧបករណ៍​ទាំងនោះ​ទៅ​ឲ្យ​ជនរងគ្រោះ​។ ​៤- ប្រាប់​ជនរងគ្រោះ​ថា​ ឈ្នះ​រង្វាន់​ទទួល​បាន​សិទ្ធិ​រស់នៅ​ក្រៅ​ប្រទេស និង​តម្រូវ​ប្រាក់​កក់​ ដើម្បី​រត់ការ​ឯកសារ​។​ ៥- ប្រាប់​ជនរងគ្រោះ​ថា ​ទទួល​បាន​ការងារ​ក្រៅ​ប្រទេស និង​តម្រូវ​ប្រាក់​កក់​ ដើម្បី​រត់ការ​ឯកសារ​។​ ៦- ដាក់​លក់ ឬ​ដេញថ្លៃ​ទំនិញ​អន​ឡាញ ដែល​មាន​តម្លៃ​ថោក​ជាង​តម្លៃ​ទីផ្សារ និង​តម្រូវ​ជនរងគ្រោះ​ទូទាត់​ប្រាក់​មុន​បញ្ជូន​ទំនិញ​។ ៧- ប្រាប់​ជនរងគ្រោះ​ថា ពួកគេ​បាន​គ្រប់គ្រង​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ និង​បាន​ថត​សកម្មភាព​អាក្រាតកាយ​ជនរងគ្រោះ និង​តម្រូវ​ជនរងគ្រោះ​បង់​ប្រាក់ ជា​ថ្នូរ​នឹង​ការ​លុប​រូបភាព ឬ​វីដេអូ​ទាំងនោះ​។​ ៨- ប្រាប់​ជនរងគ្រោះ​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ទ្វេដង (Money-Flipping) ប្រសិន​ជនរងគ្រោះ​បណ្តាក់ទុន​ជាមួយ​ខ្លួន។ទី​៩- បន្លំ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​បុរស ឬ​នារី​ស្អាតៗ ប្រើប្រាស់​មនោសញ្ចេតនា​ឆបោក​ប្រាក់ ពី​ជនរងគ្រោះ (Romantic Scam)​ជាដើម​។

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានបញ្ជាក់​ថា​អំពើ​ឆបោក​ប្រាក់​ប្រើប្រាស់ មធ្យោបាយ​បច្ចេកវិទ្យា (Money Scam) ជាការ​លួងលោម ឆបោក​ជនរងគ្រោះ​ថា នឹង​ឲ្យ​របស់​មានតម្លៃ ឬ​ប្រាក់​ដល់​ជនរងគ្រោះ និង​តម្រូវ​ជនរងគ្រោះ បង់ប្រាក់ មួយចំនួន​ដើម្បី​សម្រួល​នីតិវិធី សេវា​ដឹកជញ្ជូន ឬ​សេវា​ពន្ធ ប៉ុន្តែ​ពុំមាន​របស់ ឬ​ប្រាក់​បានប្រគល់​ជូន​ជនរងគ្រោះ ដូច​ការសន្យា​នោះឡើយ​៕​

អត្ថបទ៖ សំអឿន​

សូមចុចអាន៖ ក្រសួងបរិស្ថាន​ឲ្យ​ជំនាញ​ស្រាវ ជ្រាវ​ប្រវត្តិ​ កកើត​ដុំ​ថ្ម​ក្នុង​ស​ម័​យ​អង្គរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម