Connect with us

ព័ត៌មានជាតិ

អង្គទូត​ឥស្លាម​៦​ប្រទេស ប្តេជ្ញា​ជួយ​ជំរុញ​ការ​វិនិយោគទុន​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ នៅ​កម្ពុជា

បានផុស

នៅ

ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ឥស្លាម ចំនួន​៦ ជា​សមាជិក​អង្គការ​សហ ប្រតិបត្តិការ ឥស្លាម ដែល​មាននិវេសនដ្ឋាននៅ​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ជួយជំរុញការ វិនិយោគនិង​ការផ្លាស់ប្ដូរពាណិជ្ជកម្មបន្ថែម ដើម្បី​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឲ្យ​កាន់តែរីកចម្រើនថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​ឯក​អគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ឥស្លាម ចំនួន​៦​ដែល​រួមមាន អគ្គរាជ ទូត​,​ ឯកអគ្គរដ្ឋទូត ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម​,​ សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី​,​ម៉ាឡេស៊ី​, ទួ​ក​គី​,​ គុយ​វ៉ែត និង ប៉ា​គី​ស្ថាន គឺ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ឯកអគ្គរាជទូត ឯក​អគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ឥស្លាម ជាសមា​ជិ​កអង្គការសហប្រតិបត្តិការ​ឥស្លាម នៅក្នុង​ជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឥស្លាម​ភ្នំពេញ នៅ​មជ្ឈមណ្ឌល ឥស្លាម​ភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ។ អ្នកការ​ទួត​បាន​លើកឡើង​បន្ត​ទៀតថា នឹង​ខិតខំ​ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ឥស្លាម ដែល​ជា​សមាជិក​របស់​អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាម​ទាំង​៥៧ នៅ​លើ​ពិភពលោក ដើម្បី​ទាក់ទាញ​ជំនួយមនុស្សធម៌ ជំនួយ​អភិវឌ្ឍន៍ និង​អ្នកវិនិយោគទុន​ឲ្យ​មកកាន់​កម្ពុជា ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជួយ​ដល់​កម្ពុជា។​

​ជាការ​ឆ្លើយតប ចំពោះ​ការ​លើកឡើង​ពី​សំណាក់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ឥស្លាមទាំងនោះ​ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ បានឯកភាព​ចំពោះ​គោលបំណង ​ក្នុង ការជំរុញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដោយ​ស្នើ​ឲ្យឯកអគ្គរាជទូតនិង ឯកអគ្គរដ្ឋទូត​នៃ​បណ្តាប្រទេសឥស្លាម​ទាំងអស់​ ឲ្យជួយ​ធ្វើទំនាក់ទំនងជាមួយ​អង្គការ​អន្តរជាតិ​នានា ក៏​ដូចជា​ជាមួយ​ប្រទេស​ជា​សមាជិក​របស់​អង្គការសហប្រតិបត្តិការ​ឥស្លាម ដែលមានជិត ៦០​ប្រទេស​នៅ​លើ​ពិភពលោក ដើម្បី​ឲ្យ​គេ​មកសិក្សាស្វែងយល់​ពី​ឱកាស​វិនិយោគនៅ​កម្ពុជា ឬ​ក៏​អាច​ជួយ​ផ្តល់​នូវ​ជំនួយ សម្រាប់ការអភិវឌ្ឍ​ដល់កម្ពុជា ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បណ្តា​អង្គទូត​ថា រាជរដ្ឋាភិបាល​កម្ពុជា បើកចំហ​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងទ្វេភាគី និង​ពហុភាគីជាពិសេសស្វាគមន៍​គ្រ​ប់​វិនិយោគទុន មិន​ថា​តូច ឬ​ធំ​នោះ​ឡើយ ឲ្យ​តែ​មាន​បំណង​ចូល​មក​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា រាជ​រដ្ឋា​ភិ​បា​កម្ពុជា ផ្ដល់​លទ្ធភាព និង​លើកទឹកចិត្តជួយសម្រួល និង​បង្ក​បរិយាកាស​ងាយស្រួល​ដល់​គ្រប់​អ្នក​វិនិយោគ​ទាំងអស់​។​

​ទន្ទឹម​និង​ការ​បង្ហាញ​អំពី​គម្រោង​នានា​របស់​គណៈកម្មការ​មជ្ឈមណ្ឌល​ឥស្លាម​ភ្នំពេញ លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​បណ្តា​អង្គ ទូត​ប្រទេស​ឥស្លាម​នៅ​កម្ពុជា​ទាំងអស់ គួរ​ពិនិត្យ​ពី​លទ្ធភាព​ជួយលើគម្រោងអភិវឌ្ឍន៍នានា សម្រាប់​មជ្ឈមណ្ឌល​ឥស្លាមភ្នំពេញ ដើម្បី​នាំមក​នូវ​ផល​ប្រយោជន៍​សម្រាប់​ការ​គាំទ្រ ដល់​សហគមន៍​ឥស្លាម ក៏​ដូ​ចជា​ការ​គាំទ្រ​ដល់ កុមារ​កំព្រា និង​ចាស់ជរា ជាដើម​៕

​អត្ថបទ ៖ សំអឿន

សូមចុចអាន៖ ​ក្រសួងមហាផ្ទៃ​ បង្ហាញ​ពី​ល្បិច​ជនល្មើស​ឆបោក​ប្រាក់​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

មកខ្មែរល្ងាចនេះ Dave Leduc ប្រាប់​ថា មាន​រឿងចង់និយាយពី ព្រុំ សំណាង

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

Sokha Hotels

ព័ត៌មានពេញនិយម