Connect with us

ព័ត៌មានជាតិ

ផ្លូវ​លេខ​៩០ ដែល​រង​ដែល​រង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខណ្ឌដូនពេញ បានទទួល​ការ​ជួសជុល និង​អ៊ុត​កៅស៊ូ​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​នៅ​ខណ្ឌដូនពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​៩០ ដើម្បី​សម្រួល​ចរាចរ​អោយ​ពួកគាត់​បាន​ធ្វើ​ដំណើរ​ងា​យ​ស្រួល ហើយ​ការជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​កញ្ចប់​ថវិកា​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ អភិបាលខណ្ឌ​ដូនពេញ លោក សុខ ពេញ​វុ​ធ បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល អ៊ុត​កៅស៊ូ ប្រភេទ​AC កម្រាស់ ០.៥​សង់​ទី​មែត្រ នៅ​បណ្តោយ​ផ្លូវ​លេខ​៩០ ចន្លោះ​ពី​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​៤៧ មាន​ប្រវែង ២៧០​ម៉ែត្រ ដែល​ជា​កញ្ជប់​ថវិកា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងស្រុង។

អភិបាលខណ្ឌ​ដូនពេញ ក្នុងនាម​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ខណ្ឌ​-​សង្កាត់ សូម​ថ្លែង អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​គោលបំណង​លើក​កំពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​បានឱ្យ​ថា ក្រោយ​
​ពី​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ បាន​ស្រ​កជាប​ណ្តេ​ី​រៗ​នោះ ផ្លូវ​ចំនួន​២៩​ខ្សែ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ទទួល​រង​នូវ​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ដំណើរការ​ស្តារ និង​ជួសជុល​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម