Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើវិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ៦​នាក់

បានផុស

នៅ

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កំពង់ចាម សហការ​ជាមួយ​ជំនាញ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្ទឹងត្រង់ និង​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បា​លដ​ង​ក្តា​រ ​បង្ក្រាប​ករណី​ជួញដូរដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ៦​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​អោ​យ​ដឹងថា កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១១និង​០០​នាទី នៅ​ចំណុច​ចំ​ការ​កៅស៊ូ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​ហាយ ឃុំ​ដង​ក្តារ ស្រុក​ស្ទឹងត្រង់ ខេ​ត្តកំពង់ចាម ដោ​យបា​ន​កា​រអនុ​ញាតិ​ពី​លោក សាន សុភ​: ព្រះរា​ជអា​ជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ចាម កម្លាំង​ជំនាញ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ជំនាញ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្ទឹងត្រង់ និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋ​បា​លដ​ង​ក្តា​រ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ជីវ សេង​រស់ ស្ន​ងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់ ។​

ជនសង្ស័យ​ទាំង៦​នាក់រួម​មាន៖ ទី១-​ឈ្មោះ រូ​ន ឡី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​ឥស្លាម មុខរបរ​កសិករ នៅ​ភូមិ​ជ្រៃ​ហាយ ឃុំ​ដ​​ងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។​ ទី២-​ឈ្មោះ ម៉ាន ម៉ាត់​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​ខ្មែរឥស្លាម មុខរបរ​លក់ដូរ នៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ទី៣-​ឈ្មោះ ឃុ​ត សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​រថយន្ត នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បា​រអំ​ពៅ រាជធានី​ភ្នំពេញ។ ទី៤-​ឈ្មោះ ម៉ៅ អូរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​បើ​កប​រអា​ឡូ​កិន​ដី នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គោ​ព្រិច ស្រុក​គីរីវង់ ខេត្ត​តាកែវ​។ ទី៥-​ឈ្មោះ ផល ច​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ នៅ​ភូមិ​ស​ន្ទិ​ច​លិច ឃុំ​ដង​ក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ទី៦-​ឈ្មោះ ឆាយ វ័ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​របរ​កសិករ នៅ​ភូមិ​ស​ន្ទិ​ច​លិច ឃុំ​ដង​ក្តារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ដកហូត​វត្ថុ​តាង​រួមមាន ម្សៅ​ក្រាម​ព​ណ៍​ស ​សង្ស័យ​ជា​ថ្នាំញៀនចំនួន១១​កញ្ជប់ ទូរ​ស័ព្ទដៃ ចំនួន០៦​គ្រឿង ឧបករណ៍​សេព និង​សម្ភារ​:​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង ​ជំនាញ​ខេ​ត្តកំពង់ចាម បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម