Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ​ប្រកាស​ប្រភព​ទិញ​វ៉ាក់សាំង​កូវីដ មក​ចាក់​ពលរដ្ឋ

បានផុស

នៅ

សម្តេច​តេជោ​ហ៊ុន សែន បាន​ប្រកាស​ប្រភព​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​គ្រោង​ទិញ ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ។

សម្តេច​តេជោ​ថា ដោយសារ​កម្ពុជា​ជា​សមាជិក​របស់​កូវ៉ាក ចឹង​ទេ​វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​យក​មក​ប្រើប្រាស់​ចាក់​ដល់​ពលរដ្ឋ ​ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោកតែ​ប៉ុណ្ណោះ។

សម្តេច​ថា មាន​ប្រទេស​ជា​ច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​តាម​ប្រភព​ផ្សេងៗ រួម​ទាំង​ពី​ប្រទេស​ចិន​ផង​ដែរ។ តាម​សម្តេច​តេជោ អាច​ត្រឹម​ខែ​មករា វ៉ាក់សាំង​នឹង​មាន​ការ​ទទួល​ស្គាល់។

សម្តេច​ថា រដ្ឋាភិបាល​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង ១ លាន​ដុស្ត​ សម្រាប់​ពលរដ្ឋ​ ៥០ ម៉ឺន​នាក់​ដែល​មាន​អាទិភាព​មុន​គេ។ មាន​អ្នក​ប្រមូល​សំរាម អ្នក​បើកបរ បព្វជិត​សាសនា មាន​កីឡាករ កីឡា​ការិនី មាន​កងទ័ព នគរបាល បុគ្គលិក​ពេទ្យ មន្រ្តី​រាជការ​ជា​ដើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម