Connect with us

ព័ត៌មានជាតិ

ផ្លូវ​ច្រើន​ខ្សែ ខូចខាត​នៅ​ក្នុង​ភូមិ​សា​ស្ដ្រ​ខេត្ត​ព្រះវិហារ​ត្រូវ​បា​ន​ជួស​ជុល​ជាប្រចាំ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​

បានផុស

នៅ

ផ្លូវ​ជាច្រើន​ខ្សែ ដែល​ទទួលរង​ការខូចខាត​នៅ​ក្នុង​ភូមិ​សា​ស្ដ្រ​ខេ​ត្ត​ព្រះវិហារ​ត្រូវ​បាន មន្ទីរ​សាធារណ​ការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ធ្វើការ​ជួសជុល​ជាប្រចាំ ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ងាយស្រួល ពិសេស​ការ​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេ​ត្តព្រះវិហារ​ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ធ្នូ​ឆ្នាំ​២០២០​នេះ​ថា អ​នុវត្តតាម​ការណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចា​ន់ថុល រដ្ឋមន្ត្រីក្រ​សួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណ​ ការ​និង​ដឹកជញ្ជូន​ខេត្ត ​បាន​ជួសជុល​ផ្លូវ​ជាច្រើន​ខ្សែ និង​ជួសជុល​បង្គោល​សុ​វ​ត្តិភាព ក្នុង​ភូមិ​សា​ស្ដ្រ​ខេត្ត​ព្រះវិហារ ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បា​នធ្វើ​ដំណើរ​ងាយស្រួល ។​

លោក​ សំ លាង​ទ្រី បាន​ប​ញ្ជាក់ថា សំ​រាប់​សកម្មភាព​ការងារ​របស់ មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បា​ននិងកំពុង​ធ្វើ​សកម្មភាព​នា​ពេលនេះ​រួមមាន​៖

១. ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៦៤ ថ្ងៃនេះ​បន្ត ស្រោច​កៅស៊ូ សៀ​ល​ស្នាម​ប្រេះ ស្ថិតនៅ​ចន្លោះ គី​ឡូម៉ែត្រ ៩៥+៤០០​ដល់ គីឡូម៉ែត្រ​៩៦+០០០​ស្ថិត​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​

២. ក្រុមការងារ​ជួសជុល​ផ្លូវ ក្រាល​កៅស៊ូ DBST (​ថែទាំ​ខួប​) ប្រវែង​៥,៦​គីឡូម៉ែត្រ ថ្ងៃនេះ​បន្ត កាយ​ដី​គ្មាន​គុណភាព ផ្លូវជាតិ​លេខ​៦២​ស្ថិតនៅ​ចន្លោះ គីឡូម៉ែត្រ​២៣០+៤០០ ដល់ គីឡូម៉ែត្រ​២៣៣+៥០០​ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

៣. ការងារ​ស្រោច​កៅស៊ូ​ឡើងវិញ (Re-Seal) ផ្លូវជាតិ​លេខ​៦២ ប្រវែង ១១,០​គីឡូម៉ែត្រ ថ្ងៃនេះ​បន្ត ស្រោច​កៅស៊ូ​ស្រទាប់​ថ្ម ១៩​មី​លី​ម៉ែត្រ ស្ថិតនៅ​ចន្លោះ គីឡូម៉ែត្រ ១៦៩+៧៤០​ដល់​គីឡូម៉ែត្រ​១៧១+០៤០​ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

៤. ក្រុមការងារ​ចោះ​ផ្លូវជាតិ​លេខ​៦២​ថ្ងៃនេះ​បន្ត​ចោះ​នៅ គីឡូម៉ែត្រ​១៨១+៨០០​ស្ថិតក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​។​

៥. ក្រុមការងារ​ជួសជុល​បង្គោល​សុ​វត្តិភា​ព​ផ្លូវជាតិ​លេខ ៦៤​ចន្លោះ​គីឡូម៉ែត្រ ៦០+០០០​ដល់ គីឡូ​ម៉ែត្រ​៧៧+០០០ ស្ថិត​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​៕​​

អត្ថបទ​៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម